ព័ត៌មានអន្ដរជាតិ
តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានទេ ក្រោយត្រូវកាត់ទោស?
នៅថ្ងៃសុក្រទី៣១ខែឧសភា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថាមានពិរុទ្ធ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីជួយដល់ការជាប់ឆ្នោតឆ្នាំ២០១៦ ហើយករណីនេះក៏ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានបង់ប្រាក់បំបិទមាត់ដល់តារាសិច Stormy Daniels ផងដែរ។

សាលក្រមនេះ ធ្វើឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់។
ទាក់ទងនឹងករណីនេះដែរ មានសំណួរជាច្រើនសួរថាតើ ពេលត្រូវបានកាត់ទោសរួច តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ក្នុងការបោះឆ្នោតខែវិច្ឆិកាបានដែរឬទេ?
ចម្លើយគឺថា ពិតជាអាច! អាមេរិក មិនមានច្បាប់រារាំងបេក្ខជនដែលមានកំណត់ត្រាព្រហ្មទណ្ឌ ពីការឈរឈ្មោះបោះឆ្នោតឡើយ។

តាមរដ្ឋធម្មនុញ្ញអាមេរិក លក្ខខណ្ឌដែលបេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោតប្រធានាធិបតីបានគឺត្រូវតែជាបុគ្គលមានអាយុយ៉ាងតិច៣៥ឆ្នាំ, ជាពលរដ្ឋកើតនៅអាមេរិកផ្ទាល់តែម្តង និងរស់នៅសហរដ្ឋអាមេរិកយ៉ាងតិច១៤ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ សាលក្រមនេះ ក៏ជះឥទ្ធិពលអវិជ្ជមានដល់លោក ត្រាំ ផងដែរ ព្រោះបើយាមការស្ទង់មតិពី Bloomberg និង Morning Consult កាលពីដើមឆ្នាំនេះបានរកឃើញថា ៥៣% នៃអ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗ បានបដិសេធបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ប្រសិនបើលោក ត្រាំ ត្រូវបានកាត់ទោសមែន។

សូមបញ្ជាក់ថា មេធាវីសង្កាត់ Manhattan លោក Alvin Bragg នៅខាងគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក ត្រាំ ជាមួយនឹងបទល្មើសព្រហ្មទណ្ឌចំនួន៣៤ករណី ដោយចោទថា អ្នកនយោបាយគណបក្សសាធារណរដ្ឋរូបនេះ ព្យាយាម លាក់បាំងព័ត៌មានខុសឆ្គងនិងសកម្មភាពខុសច្បាប់ពីប្រជាជនអាមេរិក មុននិងក្រោយការបោះឆ្នោតឆ្នាំ២០១៦។
ការចោទប្រកាន់ទាំង៣៤ករណីនេះ គឺសំដៅទៅលើវិក្កយបត្រចំនួន១១សន្លឹក, បង្កាន់ដៃ១២សន្លឹកនិងមូលប្បទានប័ត្រ១១សន្លឹក ដែលលោក ត្រាំ ផ្តល់ជូនអតីតមេធាវីរបស់គាត់ឈ្មោះ Michael Cohen ឲ្យប្រគល់ប្រាក់ ១៣០ ០០០ដុល្លារដើម្បីបំបិទមាត់តារាសិច Daniels ជុំវិញរឿងអាស្រូវផ្លូវភេទ ហើយដោយសាររឿងទាំងនេះហើយ ទើបលោកមេធាវី Bragg អះអាងថា វាស្មើនឹង “ការក្លែងបន្លំកំណត់ត្រាអាជីវកម្ម”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា