ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសទម្លាក់គ្រាប់បែកនៅហ្គាហ្សាដល់ឆ្នាំ ២០២៥ មិនខ្វល់ពាក្យរិះគន់
លោក Tzachi Hanegbi ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រាប់សារព័ត៌មាន Times of Israel ថា រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម នឹងបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា រហូតដល់ឆ្នាំ២០២៥ ហើយសង្គ្រាមនឹងអូសបន្លាយពេល យ៉ាងតិចក៏៧ខែទៀតដែរ មិនខ្វល់ការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិឡើយ។
ស្របពេលជាមួយគ្នានោះ លោកបញ្ជាក់ថា “បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែល បានគ្រប់គ្រងដែនដី Philadelphi Route ជាប់ព្រំដែនអេហ្ស៊ីបបានចំនួន៧៥%ហើយ ហើយពេលដ៏ខ្លីខាងមុខ អ៊ីស្រាអែលនឹងគ្រប់គ្រងទីនោះទាំងស្រុងតែម្តង ព្រោះខ្លួនត្រូវទប់ស្កាត់លំហូរអាវុធដែលរត់ពន្ធចេញពីអេហ្ស៊ីប ចូលហ្គាហ្សា។
រឿងនេះកើតឡើងស្របពេលអន្តរជាតិ កំពុងថ្កោលទោសអ៊ីស្រាអែលយ៉ាងចាស់ដៃ ចំពោះការទម្លាក់គ្រាប់បែកដ៏សាហាវឃោរឃៅលើជំរំជនភៀសខ្លួននៅទីក្រុង Rafah ដែលផ្តាច់ជីវិតជនស្លូតត្រង់រាប់សិបនាក់។
អ៊ីស្រាអែល បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនត្រូវតែវាយយកទីក្រុង Rafah ឲ្យខាងតែបាន ដើម្បីសម្រេចជ័យជម្នះក្នុងសង្គ្រាម ដែលឆាបឆេះឡើងនៅពេលក្រុមហាម៉ាស វាយប្រហារឆ្លងដែនកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់ និង២៥២នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ដោយឡែកតាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សា មនុស្សយ៉ាងតិច ៣៦ ១៧០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែល បើកការសងសឹកមក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ចេញមុខការពារអ៊ីស្រាអែលថា ការវាយប្រហារនៅ Rafah មិនទាន់ឆ្លងផុត បន្ទាត់ក្រហមទេ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់