ព័ត៌មានអន្ដរជាតិ
ក្រោយសាលក្រមថាមានទោស លោក ដូណាល់ ត្រាំ របូតប្រាក់អស់ ៥០០លានដុល្លារ
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថាមានពិរុទ្ធ ពាក់ព័ន្ធនឹងបណ្ដឹងចំនួន ៣៤ករណី អំពីការក្លែងបន្លំឯកសារ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែឧសភាកន្លងទៅ។ ក្រោយប្រកាសសាលក្រម តម្លៃភាគហ៊ុនក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ បានធ្លាក់ចុះបន្តិច ដែលធ្វើឲ្យលោករបូតប្រាក់ពីក្នុងដៃអស់ចំនួន ៥០០លានដុល្លារឯណោះ។

របាយការណ៍ព័ត៌មាននៅលើវិបសាយ Forbes បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់លោក ដូណាល់ ត្រាំ មានចំនួនប្រមាណ ៧,៨ពាន់លានដុល្លារ គិតត្រឹមម៉ោង៤ល្ងាចនៅអាមេរិក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ទំហំទឹកប្រាក់ប៉ុណ្ណេះ បានជួយលើកឈ្មោះរបស់អតីតប្រធានាធិបតីវ័យ៧៧ឆ្នាំឲ្យឈរនៅលេខរៀងទី៣៣៤ នៃតារាងកំពូលអ្នកមានទ្រព្យសម្បត្តិបំផុតលើពិភពលោក។
Forbes បានបញ្ជាក់ទៀតថា ទ្រព្យសម្បត្តិគោលរបស់លោក ត្រាំ មានប្រភពចេញពីចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុន Trump Media ដែលគិតជាប្រាក់ខ្ទង់ ៥,៩ពាន់លានដុល្លារ។ យ៉ាងណាមិញ ក្រោយការប្រកាសសាលក្រមរួច ភាគហ៊ុនរបស់លោក ក៏បានធ្លាក់ចុះប្រមាណ ៩% មកសល់ត្រឹម ៥,៤ពាន់លានដុល្លារ។

សូមរំឭកថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថាមានពិរុទ្ធ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីជួយដល់ការជាប់ឆ្នោតឆ្នាំ២០១៦ ហើយករណីនេះក៏ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានបង់ប្រាក់បំបិទមាត់ដល់តារាសិច Stormy Daniels ផងដែរ នាំឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការប្រកាសសាលក្រមភ្លាម លោក ត្រាំ បានប្រាប់ទៅអ្នកយកព័ត៌មានមួយរំពេចថា “នេះគឺជាការកាត់ក្តីដ៏ឃោរឃៅ និងគួរឲ្យអាម៉ាស់បំផុត។ សាលក្រមពិតនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាដោយប្រជាជនអាមេរិក។ យើងនឹងបន្តប្រយុទ្ធ! យើងនឹងតស៊ូដល់ទីបញ្ចប់ ហើយយើងនឹងឈ្នះ”។
ការកាត់ទោសលោក ត្រាំ នឹងធ្វើឡើងម្ដងទៀតនៅថ្ងៃទី១១ ខែកក្កដាខាងមុខ។ បើតាមអ្នកជំនាញ បានឲ្យដឹងថា លោក ត្រាំ ទំនងជាមិនត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារនោះឡើយ ព្រោះលោកទើបជាប់បទល្មើសជាលើកដំបូង ហើយទោសដែលលោកប្រព្រឹត្តជាប្រភេទឧក្រិដ្ឋកម្មបន្លំឯកសារអហិង្សាប៉ុណ្ណោះ៕
ដោយ៖ ឈាង
អានបន្ថែម៖ លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ
តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានទេ ក្រោយត្រូវកាត់ទោស?

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?