Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ គំរាមសងសឹក ក្រោយអាមេរិក បើកដៃ ឲ្យអ៊ុយក្រែនប្រើអាវុធខ្លួន បាញ់ចូលដីរុស្ស៊ី

បានផុស

នៅ

ក្រោយពេលលោក ចូ បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដីរុស្ស៊ីបាន ស្រាប់តែលោក Andrei Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ី បានចេញមុខគំរាមថា ទីក្រុងមូស្គូនឹងសងសឹកចាស់ដៃ បើអ៊ុយក្រែន ហ៊ានប្រើអាវុធដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន យកមកបាញ់ចូលដីរុស្ស៊ីមែន។

លោក Andrei Kartapolov (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ តាមការចុះផ្សាយរបស់កាសែត RIA Novosti នៅថ្ងៃព្រហស្បតិ៍ទី៣១ខែឧសភា លោក Kartapolov និយាយថា ការសម្រេចចិត្តរបស់លោក បៃដិន អនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធអាមេរិកបាញ់ចូលដីរុស្ស៊ី នឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែនឡើយ។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់ លោក Dmitry Medvedev ក៏និយាយដែរថា រុស្ស៊ីមិនងាករេឡើយ នៅពេលនិយាយអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រឆាំងនឹងអ៊ុយក្រែន ហើយថា ជម្លោះរបស់ខ្លួនជាមួយលោកខាងលិចអាចក្លាយជាសង្គ្រាមទ្រង់ទ្រាយធំតែម្តង។

លោក Dmitry Medvedev (រូបថត៖ WTAQ)

សូមបញ្ជាក់ថា មុននេះ លោក ចូ បៃដិន បានផ្តល់សិទ្ធិដល់អ៊ុយក្រែន ឲ្យប្រើអាវុធរបស់អាមេរិក យកទៅវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ីបាន ប៉ុន្តែគោលដៅទាំងនោះមិនមែននៅឆ្ងាយពេកទេ ពោលគឺត្រឹមកៀកៗតំបន់ Kharkiv បានហើយ។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ BBC ថា ថ្មីៗនេះ លោកប្រធានាធិបតីបានបញ្ជាក្រុមរបស់គាត់ឲ្យធានាថា អ៊ុយក្រែនអាចប្រើប្រាស់អាវុធរបស់អាមេរិក សម្រាប់គោលបំណងប្រឆាំងការបាញ់ប្រហារនៅទីក្រុង Kharkiv បាន ដូច្នេះអ៊ុយក្រែន អាចវាយបកទៅលើកងកម្លាំងរុស្ស៊ីដែលវាយប្រហារពួកគេ ឬកំពុងត្រៀមមកវាយប្រហារពួកគេបាន។

(រូបថត៖ EPA)

មន្ត្រីដដែលបន្តថា “គោលនយោបាយរបស់យើងទាក់ទងនឹងការហាមប្រាមប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ ATACMS ឬការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី នៅតែមិនផ្លាស់ប្តូរដដែល ប៉ុន្តែពួកគេអាចបាញ់ទម្លាក់យន្តហោះរបស់លោក ពូទីន នៅលើដីរុស្ស៊ី ដែលកំពុងហោះមកក្នុងគោលបំណងបាញ់ពួកគេ”។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាននិងក្រសួងការបរទេសអាមេរិក មិនទាន់ចេញបកស្រាយអ្វីឡើយ ពាក់ព័ន្ធរឿងនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៧ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម