Connect with us

ព័ត៌មានអន្ដរជាតិ

ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត

បានផុស

នៅ

តាមការចុះផ្សាយរបស់ Daily Mail, អ្នកជំនាញខាងតារាសាស្រ្តនៅសាកលវិទ្យាល័យ Harvard លោកសាស្រ្តាចារ្យ Jonathan McDowell បានព្រមានថា នៅឆ្នាំក្រោយនេះ វដ្តព្រះអាទិត្យនឹងឈានដល់ចំណុចកំពូល ហើយជះកម្តៅក្នុងកម្រិតខ្លាំងបំផុត បង្កជាព្យុះភូមិសាស្រ្តម៉ាញេទិច ឬគេអាចហៅបានថាជាព្យុះព្រះអាទិត្យ មកវាយប្រហារភពផែនដី ជាមួយកម្លាំងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសោះ នារយៈពេល១៦៥ឆ្នាំមកនេះ។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតតែឆ្នាំ២០២៤ ព្យុះព្រះអាទិត្យបានវាយប្រហារភពផែនដី ជាច្រើនលើកច្រើនសារួចហើយក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ឥទ្ធិពលរបស់វានឹងមិនខ្លាំងដូចនៅឆ្នាំក្រោយទេ ហើយលោក McDowell ថែមទាំងបញ្ជាក់ពេលវេលាច្បាស់ៗទៀតផង គឺវានឹងកើតឡើងក្នុងខែកក្កដា ឆ្នាំ២០២៥។

កាលពីសប្តាហ៍មុន គេដឹងថា ព្រះអាទិត្យបានចេញលេចនូវតំបន់ខ្មៅដ៏ធំគួរឲ្យខ្លាច ហើយបង្កជាព្យុះភូមិសាស្រ្តម៉ាញេទិចក្នុងកម្រិតធ្ងន់ធ្ងរ (G5) ពោលគឺវាដូចទៅនឹងព្រឹត្តិការណ៍ Carrington ដ៏ល្បីល្បាញកាលពីឆ្នាំ១៨៥៩ ដែលកាលឆ្នាំនោះ ព្យុះព្រះអាទិត្យ Carrington បានដុតកម្ទេចខ្សែកាប កាត់ផ្តាច់ទំនាក់ទំនងជុំវិញពិភពលោក និងថែមទាំងរំខានដល់ត្រីវិស័យរបស់កប៉ាល់នានាទៀតផង។

(រូបថត៖ NASA)

ដោយឡែក នៅចុងសប្តាហ៍នេះ តាមការព្យាកររបស់រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិអាមេរិក ហៅកាត់ NOAA, ផែនដី នឹងរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលមួយទៀត ដែលឥទ្ធិពលរបស់វាអាចបណ្តាលឲ្យដាច់ប្រព័ន្ធទំនាក់ទំនងតាមរលកធាតុអាកាស និងបង្កការលំបាកផ្សេងៗ។

យ៉ាងណាមិញ កាលពីដើមខែឧសភា ព្រះអាទិត្យ ក៏បានបញ្ចេញប្លាស្មាដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល២០ឆ្នាំរួចទៅហើយដែរ ដោយជាលទ្ធផល បង្កការរំខានដល់ខ្សែទំនាក់ទំនងទូទាំងពិភពលោក។

(រូបថត៖ NASA)

តាមពិតទៅ NOAA បានដាក់ការឃ្លាំមើលព្យុះភូមិសាស្រ្តម៉ាញេទិចធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី១១ខែឧសភាមកម្ល៉េះ នៅពេលដែលចំណុចខ្មៅលើផ្ទៃព្រះអាទិត្យដដែលនេះ បានលេចឡើង ហើយជះប្លាស្មាដ៏មានថាមពលយ៉ាងគំហុក មកលើភពផែនដី។

ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ទាំងនេះនឹងមិនចោទជាបញ្ហាធំដុំដល់អ្នកវិទ្យាសាស្រ្តឡើយ ព្រោះថា ពួកគេទទួលបានមេរៀននិងបទពិសោធន៍ពីព្រឹត្តិការណ៍មុនៗរួចទៅហើយ ទើបធ្វើឲ្យពួកគេត្រៀមខ្លួនបានល្អដើម្បីទប់ទល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម