Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ព្រមានថា ការវាយប្រហារតាមអ៊ីនធឺណិតអាចបង្កឲ្យប្រើមាត្រា ៥

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT, ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ លោកឧត្តមនាវី Rob Bauer បាននិយាយកាលពីថ្ងៃសៅរ៍ទី១ខែមិថុនាថា សម្ព័ន្ធភាពមួយនេះ អាចយកមាត្រា៥មកប្រើប្រាស់និងការឆ្លើយតបផ្នែកយោធា ប្រសិនបើមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលឧបត្ថម្ភដោយរដ្ឋជាទ្រង់ទ្រាយធំលើសមាជិករបស់ខ្លួន។

លោក Rob Bauer (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងអំពីការគំរាមកំហែងផ្នែកសន្តិសុខតាមអ៊ីនធឺណិត ក្នុងកិច្ចសន្ទនា Shangri-La ដែលជាសន្និសីទសន្តិសុខប្រចាំឆ្នាំ រៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) នៅប្រទេសសិង្ហបុរី លោក Bauer បានបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនរបស់ប្លុកណាតូ ក្នុងការឆ្លើយតបផ្នែកយោធា សូម្បីតែការវាយប្រហារដោយមេរោគកំព្យូទ័រក៏ដោយ។

លោកថ្លែងថា “នៅអង្គការណាតូ យើងបានព្រមព្រៀងគ្នារួចហើយក្នុងចំណោមសម្ព័ន្ធមិត្តទាំងអស់ថា ជាគោលការណ៍ ការវាយប្រហារតាមអ៊ីនធឺណិតអាចជាការចាប់ផ្តើមនៃនីតិវិធីមាត្រា៥។ ដូច្នេះវាមិនត្រឹមតែជាការវាយប្រហាររូបវន្តប៉ុណ្ណោះទេ ប៉ុន្តែការវាយប្រហារតាមអ៊ីនធឺណិតក៏អាចជាមូលដ្ឋាននៃការជជែកដេញដោលក្នុងមាត្រា៥ ផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា ការឆ្លើយតបរួម ចំពោះការវាយប្រហារបែបនេះអាចមិនច្បាស់លាស់ ព្រោះវាពិបាកកំណត់ណាស់ថាតើនរណាជាអ្នកនៅពីក្រោយខ្នង។

សូមបញ្ជាក់ នេះមិនមែនទើបលើកដំបូងឡើយដែលណាតូ ព្រមាន ប្រើមាត្រា៥ សងសឹកចំពោះការវាយប្រហារតាមអ៊ីនធឺណិតធ្ងន់ធ្ងរ ពោលគឺសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកបានព្រមានជាយូរមកហើយ ថ្វីបើមាត្រានេះចែងអំពីការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងនឹងសមាជិកមួយឬច្រើន នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើសមាជិកទាំងអស់ក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម