Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក មិនចង់ឲ្យផ្ទុះ សង្គ្រាមលោកលើកទី ៣

បានផុស

នៅ

ជុំវិញការដែលលោក ចូ បៃដិន បើកដៃឲ្យអ៊ុយក្រែនប្រើសព្វាវុធអាមេរិក វាយប្រហារចូលដីរុស្ស៊ី ពេលនេះ អ្នកនាំពាក្យសន្តិសុខសេតវិមានលោក John Kirby បានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនចង់ឲ្យការប្រឈមមុខដាក់គ្នារវាងទីក្រុងកៀវ និងមូស្គូ ប្រែក្លាយទៅជាសង្គ្រាមលោកលើកទី៣នោះទេ។

អ្នកនាំពាក្យសន្តិសុខសេតវិមានលោក John Kirby (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kirby ប្រាប់ទៅ ABC News កាលពីថ្ងៃអាទិត្យទី២ខែមិថុនាថា “យើងមានកង្វល់ជាពន់ពេក​អំពីការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ​ចាប់​តាំងពី​សង្រ្គាម​នេះផ្ទុះ ហើយមកទល់បច្ចុប្បន្នក៏យើងនៅតែបារម្ភ។ លោកប្រធានាធិបតី អះអាងថា គាត់មិនចង់រ៉ាប់រងចំពោះការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី៣ទេ។ យើង​មិនចង់មាន​ជម្លោះ​ជាមួយ​រុស្ស៊ី ដែលជា​មហាអំណាច​នុយក្លេអ៊ែរ​ឡើយ”។

យ៉ាងណាក្តី លោកបន្តថា “លោក បៃដិន ក៏ដឹងដែរពីផលប៉ះពាល់ ក្រោយអនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធអាមេរិក សម្រាប់គោលបំណងប្រឆាំងតបតទៅនឹងការបាញ់ប្រហារណាមួយ។ អ៊ុយក្រែន អាចប្រើអាវុធអាមេរិកបាញ់ចូលរុស្ស៊ីបាន តែលើគោលដៅបន្ទាយ ទីតាំងបាញ់ផ្លោង និងមូលដ្ឋានយោធាដែលរុស្ស៊ី ប្រើដើម្បីបង្កើតតំបន់ទ្រនាប់ប៉ុណ្ណោះ”។

(រូបថត៖ EPA)

ការបំភ្លឺរបស់លោក Kirby កើតឡើងក្រោយពេលរុស្ស៊ី គំរាមថា ទីក្រុងមូស្គូនឹងសងសឹកចាស់ដៃ បើអ៊ុយក្រែន ហ៊ានប្រើអាវុធដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន យកមកបាញ់ចូលដីខ្លួនមែន។

មិនត្រឹមប៉ុណ្ណឹង មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់ លោក Dmitry Medvedev ក៏គំរាមដែរថា រុស្ស៊ីមិនងាករេឡើយ នៅពេលនិយាយអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រឆាំងនឹងអ៊ុយក្រែន ហើយជម្លោះរបស់ខ្លួនជាមួយលោកខាងលិចអាចក្លាយជាសង្គ្រាមទ្រង់ទ្រាយធំតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ លោក ចូ បៃដិន បានផ្តល់សិទ្ធិដល់អ៊ុយក្រែន ឲ្យប្រើអាវុធរបស់អាមេរិក យកទៅវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ីបាន ប៉ុន្តែគោលដៅទាំងនោះមិនមែននៅឆ្ងាយពេកទេ ពោលគឺត្រឹមកៀកៗតំបន់ Kharkiv ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងមូស្គូ គំរាមសងសឹក ក្រោយអាមេរិក បើកដៃ ឲ្យអ៊ុយក្រែនប្រើអាវុធខ្លួន បាញ់ចូលដីរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម