Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ ខ្ញុំសុខចិត្តដើរចូលគុក!

បានផុស

នៅ

ក្នុងបទសម្ភាសន៍ជាមួយ Fox News ចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី២ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា គាត់សុខចិត្តដើរចូលគុក ឬឃុំខ្លួនក្នុងផ្ទះក៏បាន ជុំវិញការកាត់ទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម សរុប៣៤ករណី។

លោក ដូណាល់ ត្រាំ (រូបថត៖ Herald Sun)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនប្រធានាធិបតីឈានមុខ ខាងគណបក្សសាធារណរដ្ឋរូបនេះនិយាយថា “ថ្ងៃមុន ខ្ញុំបានឃើញមេធាវីរបស់ខ្ញុំលើកញ្ចក់ទូរទស្សន៍ និយាយថា ទេ! អ្នកមិនគួរធ្វើបែបនោះចំពោះប្រធា​នាធិបតីទេ តែខ្ញុំនិយាយថា កុំអង្វរគេអី។ ខ្ញុំ​មិន​គិត​ថា ​សាធារណជន​នឹងគាំទ្ររឿងនេះឡើយ”។

ពាក់ព័ន្ធរឿងនេះ លោកនៅតែអះអាងថា ករណីចោទប្រកាន់គាត់ទាក់ទងការបង់ប្រាក់បំបិទមាត់តារាសម្តែងអាសអាភាស Stormy Daniels ក្រោយការបោះឆ្នោតឆ្នាំ២០១៦ និងឯកសារក្លែងបន្លំដើម្បីលាក់បាំងរឿងនេះ គឺសុទ្ធតែជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ។ វាគឺជាអាវុធរបស់ FBI យកចេញពីរដ្ឋាភិបាលទីក្រុងវ៉ស៊ីនតោនប៉ុណ្ណោះ។

Stormy Daniels (រូបថត៖ NDTV)

សូមរម្លឹកថា អតីតប្រធានាធិបតីរូបនេះ ត្រូវបានគណៈវិនិច្ឆ័យ Manhattan រកឃើញថាមានពិរុទ្ធលើបទចោទប្រកាន់ ៣៤ករណីពាក់ព័ន្ធការក្លែងបន្លំកំណត់ត្រាអាជីវកម្ម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ធ្វើឲ្យគាត់ក្លាយជាប្រធានាធិបតីអាមេរិកទី១ ដែលត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌ។

បទ​ចោទ​នីមួយៗ​ត្រូវ​ពិន័យ​​ជាប់ពន្ធនាគារអតិបរមា​រយៈពេល​បួន​ឆ្នាំ​ ប៉ុន្តែក្រុមមេធាវីរបស់លោក ត្រាំ ប្រកាសហើយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ ខណៈអតីតប្រធានាធិបតីក៏ប្រកាសដែរ សាលក្រមពិតប្រាកដ គឺនឹងចេញពីសាធារណជនក្នុងការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានទេ ក្រោយត្រូវកាត់ទោស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម