Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ នឹង​ឈប់​បង្ហោះ​ប៉េងប៉ោង​ចង​ភ្ជាប់​សំរាម និង​លាមក ចូល​ដី​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​​ប្រកាស​ថា ខ្លួន​នឹង​​​ឈប់​បញ្ជូន​ប៉េងប៉ោង ដែល​មាន​​ភ្ជាប់​ជាមួយ​សំរាម និង​លាមក​ បង្ហោះ​​តាម​ព្រំដែន​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ទៀត​ហើយ។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA កាល​ពី​ថ្ងៃ​​ទី​២ ខែ​​មិថុនា​កន្លង​ទៅ។


សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kim Kang-il អនុ​​​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង ​បាន​​អះអាង​​ថា គិត​ចាប់​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដល់​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា មាន​ការ​បង្ហោះ​សំរាម​តាម​រយៈ​ប៉េងប៉ោង​​ចំនួន ៣៥ ០០០​ប៉េងប៉ោង​ ​ចូល​កូរ៉េ​ខាង​ត្បូង ហើយ​បើ​គិត​ជា​ទម្ងន់​សំរាម​ស្មើ​នឹង ១៥​តោន​​​​​​។ លោក ថា ការ​បង្ហោះ​​នឹង​ត្រូវ​ផ្អាក ប្រសិន​បើ​សកម្ម​ជន​​​កូរ៉េ​ខាង​ត្បូង​​បញ្ឈប់​​ការ​បង្ហោះ​ប៉េង​ប៉ោង​ភ្ជាប់​ជាមួយ​ខិត្តប័ណ្ណ​រិះគន់​រដ្ឋាភិបាល​លោក គីម ជុងអ៊ុន បន្ត​ទៀត។

លោក​អនុរដ្ឋមន្ត្រី​កូរ៉េ​ខាង​ជើង បាន​បន្ថែម​ថា ការ​បង្ហោះ​ប៉េងប៉ោង​​​នេះ ធ្វើ​ឡើង​ជា​ការ​សងសឹក​ដើម្បី​ឲ្យ​កូរ៉េ​ខាង​​ត្បូង​យល់​ពី​​អារម្មណ៍​​​មិន​ល្អ ព្រម​ទាំង​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រមូល​យក​សំរាម​ដែល​​បាន​បង្ហោះ​ពី​កូរ៉េ​ខាង​ត្បូង ចូល​មក​​ទឹក​ដី​របស់​​កូរ៉េ​ខាង​ជើង។ លោក​​បាន​ព្រមាន​ថា បើ​សកម្មជន​​កូរ៉េ​ខាង​ត្បូង បន្ត​សកម្មភាព​ប្រឆាំង​បែប​នេះ​ទៀត នោះ​កូរ៉េ​ខាង​ជើង​នឹង​បង្ហោះ​ប៉េងប៉ោង​ចូល​វិញ ដោយ​ចំនួន​នឹង​​ច្រើន​ជាង​​រាប់​រយ​ដង​​នៃ​ប៉េងប៉ោង​ដែល​បាន​បង្ហោះ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ សកម្មជន​កូរ៉េ​​ខាង​ត្បួង បាន​នាំ​គ្នា​បង្ហោះ​ប៉េងប៉ោង​ចូល​​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​បង្ហាញ​ពី​ខិត្តប័ណ្ណ​រិះគន់​​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង និង​មាន​​ខ្លះ​ជា​បន្ទះ USB ផ្ទុក​នូវ​​វីដេអូ​ចម្រៀង​ K-Pop ជា​ដើម៕

ដោយ៖ ឈាង​​

អាន​បន្ថែម៖ កូរ៉េ​ខាង​ជើង បង្ហោះ​ប៉េងប៉ោង​ចង​ភ្ជាប់​សំរាម និង​លាមក ចូល​​កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម