Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី ស្វែងរកកិច្ចចរចាយោធាជាមួយ ចិន ក្រោយបង្កើនទំនាក់ទំនងជាមួយ ហ្វីលីពីន

បានផុស

នៅ

ថ្លែងនៅឯកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue កាលពីថ្ងៃអាទិត្យ ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី​លោក Richard Marles បានស្នើសុំឲ្យមានកិច្ចពិភាក្សាផ្នែកយោធាជាមួយប្រទេសចិន ស្របពេលទីក្រុងកង់បេរ៉ាក៏បង្កើនភាពជិតស្និទ្ធជាមួយហ្វីលីពីន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែ ​មិថុនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះកើតមានឡើង បន្ទាប់ពីមន្ត្រីការពារជាតិចិន និងអូស្ត្រាលីអាក់ខានជួបគ្នារយៈពេល ១ ឆ្នាំមកហើយ ខណៈចាប់តាំងពីពេលនោះមក អូស្ត្រាលីបានត្អូញត្អែរពីបញ្ហរកាំរកូសជាមួយមន្ត្រីចិនពាក់ព័ន្ធនឹងសមុទ្រលឿង និងការដាក់ពង្រាយប្រព័ន្ធរាវរកនៅក្នុងដែនទឹកជិតប្រទេសជប៉ុន ។

ចំណែកក្នុងជំនួបនាពេលថ្មីៗនេះជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun នៅក្រៅសន្និសីទ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី, លោក Marles ក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងប៉េកាំងជួយពង្រីកកិច្ចសន្ទនាផ្នែកការពារជាតិជាមួយអូស្ត្រាលីផងដែរ ។

ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនហើយ លោកឧបនាយករដ្ឋមន្ត្រី Marles ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro ផងដែរ ខណៈដែលទំនាក់ទំនងរបស់ភាគីទាំងពីរបានឈានដល់កម្រិតល្អប្រសើរមិនធ្លាប់មានពីមុនមក ហើយអូស្រ្តាលីហាក់ដូចជាស្វាគមន៍ទំនាក់ទំនងនេះជាខ្លាំង ។

គួរបញ្ជាក់ថា ប្រទេសចិន និងហ្វីលីពីនក៏កំពុងប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូង ហើយជំនួបរបស់មន្ត្រីនៃប្រទេសទាំងពីរក៏កាន់តែតានតឹង នៅពេលដែលទីក្រុងប៉េកាំងបន្តដាក់សម្ពាធលើដែនទឹកដែលទីក្រុងម៉ានីលចាត់ទុកជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម