Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​១៥​នាក់ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ស្រីលង្កា

បានផុស

នៅ

យ៉ាង​ហោច​ណាស់ មាន​មនុស្ស​១៥​នាក់ បាន​បាត់បង់​ជីវិត និង​ច្រើន​ជាង ១៩ ០០០​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​​អាសន្ន ដោយសារ​តែ​​​​​​ការ​បង្អោរ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាល​ពី​ចុង​សប្ដាហ៍​មុន នៅ​ក្នុង​ប្រទេស​ស្រី​លង្កា។

ទឹក​ជំនន់​នៅ​ស្រីលង្កា (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ស្រីលង្កា បាន​ប្រកាស​កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​២ ខែ​មិថុនា​កន្លង​ទៅ​ថា ករណី​ស្លាប់​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង ត្រូវ​បាន​រាយការណ៍​ចេញ​​​​ពី​ស្រុក​ចំនួន​៧ ក្នុង​នោះ​ក៏​មាន​​​នៅ​រដ្ឋធានី​កូឡុំបូ​ផង​ដែរ ដែល​កន្លែង​ទាំង​នោះ​មាន​កម្រិត​​កម្ពស់​ទឹក​ភ្លៀង​​ឡើង​ដល់ ៣០០​មិល្លិម៉ែត្រ បណ្ដាល​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់ ការ​បាក់​រលំ​ដើម​​ឈើ កម្លាំង​ខ្យល់​បក់បោក​ខ្លាំង ការ​បាក់​ស្រុត​ដី និង​​​​រន្ទះ​បាញ់ ជា​ដើម។

ផ្ទះ​ជាង ៤​ពាន់​ខ្នង ត្រូវ​រង​ការ​ខូចខាត ខណៈ​ដែល​ក្នុង​នោះ​មាន​២៨​ខ្នង​​​ ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​​ទាំង​ស្រុង។

ក្រុម​ទាហាន​ស្រីលង្កា បាន​ចាត់​ចែង​ជា​​​កម្លាំង​សង្គ្រោះ​ចំនួន​៧​ក្រុម សម្រាប់​ប្រតិបត្តិការ​​ជួយ​សង្គ្រោះ​ដោយ​ទូក។ ចំណែក​ឯ​កង​កម្លាំង​អាកាស បាន​ត្រៀម​ឧទ្ធម្ភាគចក្រ​​ចំនួន​៣​គ្រឿង សម្រាប់​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ចាំបាច់​នៅ​ក្នុង​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់។

ទន្ទឹម​នោះ ក្រសួង​អប់រំ​ស្រីលង្កា ក៏​បាន​ប្រកាស​បិទ​សាលារៀន​នៅ​​ទូទាំង​ប្រទេស​ផង​ដែរ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា នេះ។ រីឯ​ក្រសួង​​ថាមពល​​វិញ ក៏​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​​​ជា​បណ្ដោះអាសន្ន​ដែរ​នៅ​ក្នុង​តំបន់​មួយ​ចំនួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម