Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ត្រៀម​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង ព្រោះ​រឿង​បង្ហោះ​ប៉េងប៉ោង​សំរាម

បានផុស

នៅ

​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​​ទី​៣ ខែ​មិថុនា​ នេះ​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល នឹង​​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​កូរ៉េ​ខាង​ជើង ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​តានតឹង កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។ គម្រោង​​ផ្អាក​នេះ ធ្វើ​ឡើង​​ក្រោយ​មាន​កើត​​ករណី​​បង្ហោះ​ប៉េង​ប៉ោង​មាន​ភ្ជាប់​ជាមួយ​សំរាម​​ ចូល​ទៅ​ក្នុង​​ទឹក​ដី​កូរ៉េ​ខាង​ត្បូង ជិត​១​សប្ដាហ៍​កន្លង​​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូរ៉េ​ខាង​ជើង បាន​បាញ់​បង្ហោះ​ប៉េងប៉ោង​រាប់​ម៉ឺន​តាម​ខ្យល់​ឆ្លង​កាត់​ព្រំដែន ដើម្បី​​ទម្លាក់​​សំរាម​​ឲ្យ​ធ្លាក់ពាសពេញ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ក្រុង​សេអ៊ូល បាន​ហៅ​ទង្វើ​នេះ​ថា​ជា​ការ​បង្ក​រឿង និង​​​ច្រានចោល​ការ​អះអាង​របស់​កូរ៉េ​ខាង​ជើង ដែល​ថា សកម្មជន​​កូរ៉េ​ខាង​ត្បូង​ជា​អ្នក​​បាញ់​បង្ហោះ​ប៉េងប៉ោង​​រំខាន​មុន។

ក្រុម​ប្រឹក្សា​សន្ដិសុខ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​លើក​ឡើង​ថា ខ្លួន​នឹង​​លើក​យក​គម្រោង​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា​នេះ​សម្រាប់​ការ​អនុម័ត​ដោយ​គណៈ​រដ្ឋមន្ត្រី នៅ​ក្នុង​​ការ​ប្រជុំ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ស្អែក​នេះ។

ការ​ផ្អាក​កិច្ច​ព្រមព្រៀង​យោធា នឹង​​​​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កូរ៉េ​ខាង​ត្បូង ក្នុង​ការ​ធ្វើ​សមយុទ្ធ​នៅ​ជិត​ព្រំដែន​យោធា​​ជាមួយ​​​កូរ៉េ​ខាង​ជើង ហើយ​អាច​ត្រៀម​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​និង​​​ជា​បន្ទាន់ ដើម្បី​ឆ្លើយ​តប​នឹង​ការ​បង្ក​រឿង​​ណា​មួយ​ដោយ​​​​​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

សូម​បញ្ជាក់​ថា គិត​ចាប់​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដល់​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា កូរ៉េ​ខាង​ជើង បាន​​​បង្ហោះ​សំរាម​តាម​រយៈ​ប៉េងប៉ោង​​ចំនួន ៣៥ ០០០​ប៉េងប៉ោង​ ​ចូល​កូរ៉េ​ខាង​ត្បូង ហើយ​បើ​គិត​ជា​ទម្ងន់​សំរាម​ស្មើ​នឹង ១៥​តោន។ នៅ​លើ​ប៉េងប៉ោង​​ទាំង​នោះ​មាន​ខិត្តប័ណ្ណ​ឃោសនា​សរសើរ​ពី​របប​ដឹក​នាំ​ដោយ​លោក គីម ជុងអ៊ុន ថង់​ប្លាស្ទិក​ពោរពេញ​ដោយ​សំរាម និង​​ខ្លះ​ទៀត​ជា​លាមក។

កូរ៉េ​ខាង​ជើង បាន​និយាយ​ថា ការ​បង្ហោះ​នេះ គឺ​ជា​ការ​សងសឹក​ចំពោះ​យុទ្ធនាការ​​ឃោសនា​ដោយ​​​ក្រុម​អ្នក​រត់​ចោល​ស្រុក និង​សកម្មជន​កូរ៉េ​ខាង​ត្បូង តាម​រយៈ​ការ​បង្ហោះ​ប៉េងប៉ោង​ចូល​កូរ៉េ​ខាង​ជើង ហើយ​នៅ​លើ​ប៉េងប៉ោង​មាន​ខិត្តប័ណ្ណ​ប្រឆាំង​ក្រុង​ព្យុងយ៉ាង ព្រម​ទាំង​អាហារ ថ្នាំពេទ្យ ប្រាក់ និង​​បន្ទះ USB ផ្ទុក​​ដោយ​ភាពយន្ត និង​វីដេអូ​​ចម្រៀង K-Pop៕

ដោយ៖ ឈាង

អានបន្ថែម៖កូរ៉េ​ខាង​ជើង បង្ហោះ​ប៉េងប៉ោង​ចង​ភ្ជាប់​សំរាម និង​លាមក ចូល​​កូរ៉េ​ខាង​ត្បូង
– កូរ៉េ​ខាង​ជើង​ នឹង​ឈប់​បង្ហោះ​ប៉េងប៉ោង​ចង​ភ្ជាប់​សំរាម និង​លាមក ចូល​ដី​កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម