Connect with us

ព័ត៌មានអន្ដរជាតិ

អេហ្ស៊ីប ទាមទារឲ្យ អ៊ីស្រាអែល ដកខ្លួនចេញពីច្រកឆ្លងកាត់ទីក្រុង Rafah

បានផុស

នៅ

បន្ទាប់ពីមន្ត្រីមកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអេហ្ស៊ីបបានបញ្ចប់កិច្ចប្រជុំនៅទីក្រុងគែរកាលពីថ្ងៃអាទិត្យរួចហើយ អេហ្ស៊ីបបានប្រកាន់ជំហរឲ្យអ៊ីស្រាអែលត្រូវតែដកទ័ពចេញពីច្រកឆ្លងកាត់ទីក្រុង Rafah ដើម្បីបើកផ្លូវឆ្លងកាត់ឡើងវិញ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែ​មិថុនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីអេហ្ស៊ីបបានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃអាទិត្យបង្ហាញសញ្ញាវិជ្ជមាន បើទោះបីជាមិនមានកិច្ចព្រមព្រៀងស្តីពីការបើកច្រកឆ្លងកាត់ឡើងវិញក៏ដោយ ។ គណៈប្រតិភូអេហ្ស៊ីបនៅក្នុងកិច្ចប្រជុំបាននិយាយថា អេហ្ស៊ីបនឹងបើកចំហសម្រាប់អ្នកឃ្លាំមើលអឺរ៉ុបនៅព្រំដែន ដើម្បីត្រួតពិនិត្យប្រតិបត្តិការរបស់ខ្លួន ប្រសិនបើអាជ្ញាធរប៉ាឡេស្ទីនយល់ព្រមបន្តការងារនេះ ខណៈមន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកថានឹងធ្វើការយ៉ាងឆាប់រហ័សដើម្បីជម្នះឧបសគ្គចំពោះប្រតិបត្តិការនៃផ្លូវឆ្លងកាត់នេះ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានកាន់កាប់ច្រកឆ្លងកាត់ចូលតំបន់ហ្គាហ្សាដែលជាប់ព្រំដែនជាមួយអេហ្ស៊ីប ក្នុងអំឡុងពេលវាយលុកទីក្រុង Rafah កាលពីខែឧសភាតាមបណ្តោយជ្រោយខាងត្បូងនៃតំបន់នេះ ដោយធ្វើឲ្យអេហ្ស៊ីបខឹងសម្បារ និងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល ហើយភាព​តានតឹង​បាន​កើនឡើង​រវាង​អេហ្ស៊ីប និង​អ៊ីស្រាអែល​ជុំវិញ​ការ​ដណ្តើម​យក​ព្រំដែន​ភាគ​ខាង​ត្បូងនេះ ។

យ៉ាងណាអេហ្ស៊ីបក៏បានជួយសម្រួលដល់ច្រកចូលនៃជំនួយតាមរយៈច្រក Kerem Shalom កាលពីសប្តាហ៍មុន ផងដែរ ក្នុងការបើកផ្លូវឡើងវិញចូលទីក្រុង Rafah ខណៈដែលភ្នាក់ងារមនុស្សធម៌បានព្រមានពីគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្គាហ្សា ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ នាទីutes មុន

ស្វាយរៀង​ខាប់ U13 រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១៦ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ២២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម