ព័ត៌មានអន្ដរជាតិ
ចិន នឹងប្រើកម្លាំងបាយ បញ្ឈប់ការទាមទារឯករាជ្យរបស់តៃវ៉ាន់
ក្នុងសុន្ទរកថាដ៏ក្ដៅគគុកនៅវេទិកាសន្ដិសុខប្រទេសសិង្ហបុរីកាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ លោក Dong Jun បានប្រកាសក្ដែងៗថា យោធាចិនបានត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីប្រើកម្លាំងបាយបញ្ឈប់ការទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិនរូបនេះ ថា ប្រជាធិបតេយ្យពេញលេញរបស់តៃវ៉ាន់ គឺជាបញ្ហាស្នូលរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

លោក Dong Jun បានអះអាងថា រដ្ឋាភិបាលតៃវ៉ាននាពេលបច្ចុប្បន្ន កំពុងទេរទៅរកភាពផ្ដាច់ខ្លួនកាន់តែខ្លាំង ដោយចង់បំបាត់ចោលនូវអត្តសញ្ញាណជាជនជាតិចិនរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា “អ្នកផ្ដាច់ខ្លួននិយមទាំងនោះ កាលពីពេលថ្មីៗបានធ្វើសេចក្ដីថ្លែងការណ៍បំភ្លៃការពិត ដែលបង្ហាញពីភាពក្បត់សញ្ជាតិចិន និងដូនតារបស់ពួកគេ។ ពួកគេនឹងត្រូវជាប់ឈ្មោះលើបង្គោលភាពអាម៉ាសនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ នរណាក៏ដោយឲ្យតែហ៊ានបំបែកតៃវ៉ាន់ពីចិន នឹងត្រូវកម្ទេចជាបំណែកៗ ហើយទទួលរងការខូចខាតដោយខ្លួនឯង”។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera, ជាការឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍មួយនេះ រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយថា ខ្លួនពិតជាមានសេចក្ដីសោកស្ដាយចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងមិនសមហេតុផលយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា ចិនតែងទុកតៃវ៉់ាន់ ជាអធិបតេយ្យភាពរបស់ខ្លួន ហើយមិនបដិសេធនោះទេក្នុងការប្រើប្រាស់កងកម្លាំងដើម្បីបង្រួបបង្រួមចិនតែមួយ។ កាលពីខែឧសភាកន្លងទៅ ចិនបានធ្វើសមយុទ្ធ២ថ្ងៃជាប់គ្នា ជុំវិញកោះតៃវ៉ាន់ ក្រោយពីការប្រកាសឡើងកាន់តំណែងថ្មីរបស់លោក Lai Ching-te ជាមេដឹកនាំដែនកោះមួយនេះ។ រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកលោក Lai គឺជាជនផ្ដាច់ខ្លួននិយម ហើយសុន្ទរកថារបស់លោកគឺជាការសារភាពបង្ហាញពីបំណងចង់ទាមទារឯករាជ្យឲ្យតៃវ៉ាន់ តាមរយៈការប្រើកម្លាំងយោធា និងការពឹងផ្អែកលើកងកម្លាំងពីអន្តរជាតិ។ កងទ័ពរំដោះប្រជាជនចិន បានជំទាស់ដាច់អហិង្កានឹងគោលបំណងនេះ ហើយព្រមាននឹងចាត់វិធានការប្រឆាំងយ៉ាងខ្លាំងក្លាបំផុត៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ