ព័ត៌មានអន្ដរជាតិ
ប្រទះឃើញយន្តហោះ VIP ចុះចតយ៉ាងសម្ងាត់នៅកូរ៉េខាងជើង សង្ស័យត្រៀមជំនួបឲ្យពូទីន
យន្តហោះរដ្ឋាភិបាលរុស្ស៊ី ដែលជាទូទៅប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ ត្រូវប្រទះឃើញថាបានចុះចតនៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនាកន្លងទៅ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន NK News នៅថ្ងៃទី៤មិថុនា បានឲ្យដឹងថា ការទៅដល់នៃយន្តហោះ VIP របស់រុស្ស៊ីលើកនេះ សង្ស័យជាការត្រៀមរៀបចំជំនួបរវាងមេដឹកនាំនៃប្រទេសទាំង២។
សេវាកម្មតាមដានជើងហោះហើរ Flightradar24 បានបង្ហាញថា យន្តហោះរុស្ស៊ីម៉ាក Squadron Tupolev Tu-204-300 ដែលមានកន្ទុយលេខសម្គាល់ RA-64059 បានហោះចេញពីព្រលានអន្តរជាតិ Vnukovo ក្រុងមូស្គូ នៅម៉ោង៧ល្ងាច កាលពីថ្ងៃទី២មិថុនា ហើយទៅដល់ព្រលានអន្តរជាតិក្រុងព្យុងយ៉ាង នៅម៉ោង៦ព្រឹកថ្ងៃបន្ទាប់។
ទាំងរដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលកូរ៉េខាងជើង ពុំបានប្រកាសពីបំណងនៃដំណើររបស់យន្តហោះ VIP មួយគ្រឿងនេះឡើយ។ ប៉ុន្តែបើតាម NK News បានប្រាប់ថា យន្តហោះប្រភេទនេះ ត្រូវបានប្រើប្រាស់ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងក្រុមមន្ត្រីអមដំណើរលោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី នៅរាល់ដំណើរទស្សនកិច្ចក្រៅប្រទេសម្ដងៗ ជាពិសេសសម្រាប់ដំណើរទស្សនកិច្ចកំបាំងមុខ។
NK News ថា នេះអាចជាគម្រោងជំនួបជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលលោក ពូទីន ធ្លាប់បានប្រកាសសន្យា ក្រោយអាណត្តិថ្មីម្ដងទៀតក្នុងនាមជាប្រធានាធិបតីរុស្ស៊ីរបស់លោក។ លោក ពូទីន ក៏ត្រូវបានគេរំពឹងថា នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមផងដែរ ហើយនេះអាចដំណើរទស្សនកិច្ច ដែលត្រៀមធ្វើរួមគ្នានៅក្នុងខែមិថុនា នេះ។
សូមបញ្ជាក់ថា កូរ៉េខាងជើង ត្រូវគេសង្ស័យថា បានបញ្ជូនកុងតឺន័ររាប់សិបម៉ឺនគ្រឿងផ្ទុកដោយអាវុធ ឲ្យទៅប្រទេសរុស្ស៊ី គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៣កន្លងទៅ។ អ្នកជំនាញជឿជាក់ថា រុស្ស៊ី បានប្រើប្រាស់គ្រាប់មីស៊ីលប៉ាលិស្ទិករបស់ក្រុងព្យុងយ៉ាង សម្រាប់ធ្វើការវាយប្រហារលើអ៊ុយក្រែន។ បន្ថែមពីនេះ ប្រទេសទាំង២ក៏អាចមានទំនាក់ទំនងកិច្ចសហការយោធាអវកាសរួមគ្នាផងដែរ ក្រោយជំនួបរវាងលោក ពូទីន និងលោក គីម ជុនអ៊ុន នៅក្នុងក្រុមហ៊ុនអវកាសយោធារុស្ស៊ី Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីខែកញ្ញាមុន៕
ដោយ៖ ឈាង
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»