Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលី បើកចិត្ត ទទួលជនបរទេសណា ដែលចង់ចូលបម្រើក្នុងជួរកងទ័ពរបស់ខ្លួន

បានផុស

នៅ

ស្របពេលរដ្ឋាភិបាលទីក្រុងកង់បេរ៉ា កំពុងប្រឈមកង្វះកម្លាំងទ័ពនិងការគំរាមកំហែងក្នុងតំបន់, កម្លាំងការពារអូស្ត្រាលី (ADF) ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសជនបរទេស ដើម្បីមកជួយពង្រឹងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៣ខែមិថុនា ចាប់ពីខែកក្កដាទៅ ជនជាតិនូវែលសេឡង់ ដែលជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី អាចដាក់ពាក្យចូលបម្រើទ័ពបាន ហើយចាប់ពីឆ្នាំក្រោយ ផែនការនេះ ក៏នឹងអនុញ្ញាតឲ្យកែនជនបរទេសផ្សេងទៀត ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា ផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីលោក Richard Marles និយាយថា វិធានការនេះគឺចាំបាច់ជាទីបំផុត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខរបស់ប្រទេសជាតិ ក្នុងទសវត្សរ៍ក្រោយ និងហួសពីនេះទៀត។

លោក Richard Marles (រូបថត៖ The Australian)

សម្រាប់លក្ខខណ្ឌវិញ អ្នកដែលចង់ចូលរួមជាមួយ ADF ត្រូវតែជាមនុស្សពេញវ័យ ពេញរូបពេញរាង, រស់នៅក្នុងប្រទេសអូស្ត្រាលីបានយ៉ាងតិចមួយឆ្នាំមុនពេលដាក់ពាក្យ និងជាអ្នកមិនធ្លាប់បម្រើក្នុងជួរកងទ័ពបរទេសនារយៈពេលពីរឆ្នាំចុងក្រោយ។

គ្មានអ្វីត្រូវសង្ស័យឡើយ ប្រទេសទាំងប៉ុន្មានខាងលើនេះ គឺសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់អូស្រ្តាលី ជាពិសេសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតែម្តង ដែលកាលពីឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Aukus ជាមួយគ្នាថែមទៀត។

(រូបថត៖ SMH)

មិនត្រឹមប៉ុណ្ណឹង អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងនូវែលសេឡង់ ក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាផងដែរ ក្នុងការចែករំលែកព័ត៌មានសម្ងាត់ក្រោមសម្ព័ន្ធភាពមួយដែលគេហៅថា Five Eyes។

សូមបញ្ជាក់ថា ទីក្រុងកង់បេរ៉ា បានបង្ហាញកង្វល់កាន់តែខ្លាំង ចំពោះការកើនឡើងឥទ្ធិពលរបស់ចិន ជាពិសេសបញ្ហាភូមិសាស្រ្តនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង។ ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលអូស្រ្តាលីមុន បានប្រកាសផ្តល់កញ្ចប់ថវិកា២៥.៤ពាន់លានដុល្លារ ដើម្បីបង្កើនចំនួនបុគ្គលិកកងទ័ព ឲ្យបាន៣០% ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ៕

អត្ថបទ៖ សុខ សុវណ្ណ 

ចុចអាន៖ អូស្ត្រាលី ស្វែងរកកិច្ចចរចាយោធាជាមួយ ចិន ក្រោយបង្កើនទំនាក់ទំនងជាមួយ ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម