ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ផ្អាកកិច្ចព្រមព្រៀងយោធាជាមួយ កូរ៉េខាងជើងទាំងស្រុង ដោយសាររឿង ប៉េងប៉ោង
តាមការចុះផ្សាយរបស់ CNA នៅថ្ងៃអង្គារទី៤ខែមិថុនា, នៅទីបំផុត ប្រធានាធីបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយប្រទេសកូរ៉េខាងជើងទាំងស្រុងហើយ ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ទីក្រុងព្យុងយ៉ាង ដែលបង្ហោះប៉េងប៉ោងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។

សេចក្តីសម្រេចនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូល គំរាមផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង។
តាមពិតទៅ កិច្ចព្រមព្រៀងនេះ ត្រូវបានចាត់ទុកជាមោឃៈរួចទៅហើយកាលពីឆ្នាំមុន ពេលទីក្រុងសេអ៊ូល បង្ខំចិត្តផ្អាកចំណុចខ្លះ ដើម្បីឆ្លើយតបទៅនឹងការដែលកូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបចារកម្មចូលទៅក្នុងគន្លងអវកាស។

មកដល់សប្តាហ៍មុន រដ្ឋាភិបាលទីក្រុងសេអ៊ូល ឲ្យទីក្រុងព្យុងយ៉ាង ឈប់បង្ហោះប៉េងប៉ោងដែលមានភ្ជាប់ជាមួយនូវកន្ទុយបារី លាមកសត្វនិងសំរាមឯទៀត ចូលដីកូរ៉េខាងត្បូង ប៉ុន្តែនិយាយយ៉ាងណាក៏កូរ៉េខាងជើងមិនស្តាប់ដែរ ទើបឈានដល់ថ្នាក់សម្រេចចិត្តបញ្ឈប់កិច្ចព្រមព្រៀងយោធាតែម្តងទៅ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីកូរ៉េខាងជើង, ការបង្ហោះនេះ គឺជាការសងសឹកចំពោះយុទ្ធនាការឃោសនាដោយក្រុមអ្នករត់ចោលស្រុក និងសកម្មជនកូរ៉េខាងត្បូង តាមរយៈការបង្ហោះប៉េងប៉ោងចូលកូរ៉េខាងជើង ហើយនៅលើប៉េងប៉ោងទាំងនោះ មានខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ព្រមទាំងអាហារ ថ្នាំពេទ្យ ប្រាក់ និងបន្ទះ USB ផ្ទុកដោយភាពយន្ត និងវីដេអូចម្រៀង K-Pop ផងដែរ។

ពេលដែលកិច្ចព្រមព្រៀងនេះត្រូវបញ្ឈប់ មានន័យថា កូរ៉េខាងត្បូង អាចបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងចាប់ផ្តើមយុទ្ធនាការឃោសនាប្រើគ្រឿងបំពងសំឡេងឮៗនៅតាមព្រំដែនជាមួយភាគខាងជើងវិញបាន។
សូមបញ្ជាក់ ការប្រើប្រាស់គ្រឿងបំពងសំឡេងរបស់កូរ៉េខាងត្បូង ត្រូវគេចាត់ទុកថាជាយុទ្ធសាស្ត្រសង្គ្រាមខាងចិត្តសាស្ត្រមានតាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣មក ហើយវាជាវិធានការប្រឆាំងនឹងអ្វីដែលទីក្រុងសេអ៊ូល ចាត់ទុកថាជាការបង្កហេតុរបស់កូរ៉េខាងជើងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង ត្រៀមផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ព្រោះរឿងបង្ហោះប៉េងប៉ោងសំរាម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ