Connect with us

ព័ត៌មានអន្ដរជាតិ

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិ​នប្រចាំកម្ពុជា

បានផុស

នៅ

លោក Wang Wenbin  អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ CC times  ជាភាសាចិន នៅល្ងាចថ្ងៃអង្គារ៍ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណែងរបស់ លោក Wang Wenbin នៅកម្ពុជា គឺជំនួសលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលចប់អាណត្តិការងារកាលពីពេលថ្មីៗនេះ។

លោក Wang Wenbin    គឺជាមន្ត្រីដែលមានប្រជាប្រិយភាពមួយរូប ក្នុងកិច្ចការនយោបាយការបរទេស។ លោក កើត នៅឆ្នាំ១៩៧១។ អ្នកការទូតវ័យ ៥៣ឆ្នាំ រូបនេះ ធ្លាប់កាន់ការងារជាឯកអគ្គរដ្ឋទូតចិននៅប្រទេសទុយនេស៊ី ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្រៅពីនេះ លោកក៏ធ្លាប់បំពេញការងារជាមន្ត្រីការទូតប្រចាំប្រទេសម៉ូរីស និងសេណេហ្គាល់ មុនក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផ្លូវការ លោកកាន់ការងារជាអ្នកនាំពាក្យក្រសួងការបរទេសចិន។

យ៉ាងណាគេ មិនទាន់ដឹងថា លោក Wang Wenbin   នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីចូលកាន់តំណែង ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ។

គួរជម្រាបជូនបន្តិចថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម