Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៥ខែមិថុនា, អនុរដ្ឋមន្ត្រីការបរទេសថៃលោក Russ Jalichandra នឹងជាតំណាងប្រទេស ទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលគ្រោងប្រព្រឹត្តទៅក្នុងប្រទេសស្វីស នៅថ្ងៃទី១៥-១៦ ខែមិថុនានេះ។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដូចនេះមានន័យថា ថៃ ​ព្រមទាំង​ប្រទេស​ជាង​១០០ទៀត នឹងត្រូវចូលរួម​ក្នុងកិច្ច​ពិភាក្សា​ ដើម្បីរិះរកវិធី​បញ្ចប់​ជម្លោះ​​អ៊ុយក្រែនបច្ចុប្បន្ន ទាំងដែលភាគីរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួម។

តាំងពីដំបូងមកម្ល៉េះ ប្រទេស​ថៃ ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះរាល់​គំនិត​ផ្តួច​ផ្តើម ​ដែល​ស្វែង​រក​ដំណោះ​ស្រាយ​ឆាប់រហ័សនិង​សន្តិវិធី ​ចំពោះ​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែន។

(រូបថត៖ Crisis​ Group)

កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានមកដល់ប្រទេសសិង្ហបុរីនិងហ្វីលីពីន ជាមួយគោលបំណងប្រមែប្រមូលការគាំទ្រ សម្រាប់កិច្ចប្រជុំនោះ ព្រោះលោក​ចង់​ឲ្យ​មានប្រទេស​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទៅ​ចូល​រួមដើម្បី​ដាក់​សម្ពាធ​​លើ​រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសធំៗដូចជាចិននិងអារ៉ាប៊ីសាអូឌីត សុទ្ធតែធ្វើពហិកាចូលរួមក្នុងកិច្ចប្រជុំនេះ។

(រូបថត៖ PBS)

មុននេះ សេតវិមានក៏បញ្ជាក់ដែរថា លោកប្រធានាធិបតី ចូ បៃដិន នឹងមិនទៅចូលរួមទេ ប៉ុន្តែនឹងបញ្ជូនអនុប្រធានាធិបតី Kamala Harris និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ទៅជំនួសវិញព្រោះលោករវល់ទៅចូលរួមកម្មវិធីរៃអង្គាសថវិកានៅទីក្រុង Los Angeles ដែលរៀបចំដោយតារាសម្តែង George Clooney និង Julia Roberts។

សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ប្រទេសថៃនិងសមាជិកអាស៊ានផ្សេងទៀត តែងអំពាវនាវឲ្យមានបទឈប់បាញ់ និងជំនួយមនុស្សធម៌សម្រាប់ជនរងគ្រោះជានិច្ច។ អាស៊ានក៏អំពាវនាវឲ្យមានកិច្ចសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែនដែរ ខណៈប្លុកមួយនេះ ត្រៀមខ្លួនជាស្រេចដើម្បីជួយនាំសន្តិភាពជូនទ្វីបអឺរ៉ុប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សេតវិមានបញ្ជាក់មូលហេតុ លោក បៃដិន មិនទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម