Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែគិតចង់ចាប់ខ្លួនលោក Netanyahu សោះ, អាមេរិក ស្រាប់តែអនុម័តសំណើច្បាប់ដាក់ទណ្ឌកម្ម ICC 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃអង្គារទី៤ខែមិថុនា, សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដាក់ទោសតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គ្រាន់តែតុលាការនេះ គិតចង់ចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលពីឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងតំបន់ហ្គាហ្សា ប៉ុណ្ណោះ។

រដ្ឋអាជ្ញា ICC លោក Karim Khan (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋអាជ្ញា ICC លោក Karim Khan ចង់ចេញសាលដីកា ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ព្រមទាំងមេដឹកនាំកំពូល៣រូប នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ប៉ុន្តែ​តុលាការនេះ ​មិន​ទាន់​បាន​អនុម័តអ្វីនៅឡើយទេ។

ជុំវិញបញ្ហានេះ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Mike Johnson ខាងគណបក្សសាធារណរដ្ឋ បាននិយាយថា “គំនិត ICC ចង់ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ ទាំងដែលពួកគេកំពុងប្រយុទ្ធដើម្បីអត្ថិភាពប្រទេសរបស់ខ្លួន ប្រឆាំងនឹងអំពើអាក្រក់របស់ក្រុមហាម៉ាសតំណាងរបស់អ៊ីរ៉ង់នោះ គឺយើងមិនយល់ស្របឡើយ។ ​ដូច​ដែល​ខ្ញុំធ្លាប់​និយាយ​កាល​ពី​ពីរ​សប្តាហ៍​មុនអ៊ីចឹង, ICC ត្រូវ​តែ​ទទួល​ទោស​ចំពោះ​សកម្មភាព​នេះ”។

ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Mike Johnson (រូបថត៖ MSNBC)

សំណើ​ច្បាប់ខាងលើ​ ត្រូវបាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​២៤៧ ទល់នឹង​១៥៥​សំឡេង​ ដោយក្នុងនោះ​សមាជិក​គណបក្ស​សាធារណរដ្ឋទាំងអស់សុទ្ធតែបោះឆ្នោតគាំទ្រ ខណៈខាង​ប្រជាធិបតេយ្យ​គាំទ្រចំនួន៤២សំឡេង។ អ្នកប្រជាធិបតេយ្យផ្សេងទៀត មិនបោះឆ្នោតគាំទ្រឡើយ ព្រោះតែនេះជាសំណើច្បាប់ដែលលើកឡើងដោយគណបក្សសាធារណរដ្ឋ។

ត្បិតសេចក្តីព្រាងនេះ ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​សភាតំណាងរាស្រ្ត​ក៏ពិតមែន ប៉ុន្តែវា​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ច្បាប់​ពេញលេញនោះ​ទេ ព្រោះអ្នកប្រជាធិបតេយ្យនៅព្រឹទ្ធសភាទំនងជាជំទាស់ ហើយលោកប្រធានាធិបតី ចូ បៃដិន ក៏ប្រហែលជាមិនចុះហត្ថលេខាឲ្យដែរ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ Britannica)

បើតាមសំណើច្បាប់នេះ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មលើការធ្វើដំណើរនិងហិរញ្ញវត្ថុប្រ​ឆាំងមន្ត្រី ICC ដោយហាមមិនឲ្យចូលសហរដ្ឋអាមេរិក, ដកហូតទិដ្ឋាការដែលកាន់កាប់ដោយមន្ត្រី ICC និងដាក់កម្រិតពួកគេមិនឲ្យធ្វើប្រតិបត្តិការអចលនទ្រព្យនៅក្នុងសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រជាធិបតេយ្យមួយចំនួនបានព្រមានថា ទណ្ឌកម្មបែបនេះ អាចប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនខ្លះ ដែលផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម និងទទួលយកយុត្តាធិការរបស់ ICC ខុសពីសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ AFP)

សូមបញ្ជាក់ថា ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Netanyahu មែននោះ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទំនងជាមិនត្រូវបាននាំទៅទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តីដែរ ព្រោះថា អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិន គឺមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ហើយមិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទេ។

យ៉ាងណាក្តី ដីកាអាចដាក់លោក Netanyahu ឲ្យប្រឈមនឹងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅកាន់ប្រទេសណាមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង១២៤ ដែលទទួលស្គាល់តុលាការនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គ្រាន់ ICC បង្ហើបចង់ចាប់ខ្លួនលោក Netanyahu, អាមេរិក គំរាមដាក់ទណ្ឌកម្មភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម