Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​១៥​នាក់ និង​របួស​ច្រើន ក្រោយ​​​អ៊ីស្រាអែល​វាយ​ប្រហារ​ចំ​ជុំរុំ​ភៀស​ខ្លួន​២​កន្លែង​នៅ​ហ្គាហ្សា

បានផុស

នៅ

យ៉ាង​ហោច​ណាស់​ ពលរដ្ឋ​​ប៉ាឡេស្ទីន​ចំនួន​​១៥​នាក់ ត្រូវ​បាន​សម្លាប់ និង​​របួស​ជា​ច្រើន​នាក់​ទៀត នៅ​ក្នុង​ជុំរុំ​ភៀស​ខ្លួន​២​កន្លែង​នៅ​​តំបន់​ហ្គាហ្សា ក្រោយ​ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​ពី​កង​កម្លាំង​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​ការ​​​​ប្រកាស​របស់​​ក្រសួង​សុខាភិបាល​ហ្គាហ្សា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ហ្គាហ្សា បាន​​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ ធ្វើ​ឡើង​នៅ​​ជុំរុំ​ភៀស​​ខ្លួន Al-Bureij និង​ជុំរុំ​ភៀស​ខ្លួន​ Al-Maghazi ស្ថិត​នៅ​ចំ​កណ្ដាល​តំបន់​ហ្គាហ្សា​ស្ទ្រីប​តែ​ម្ដង ហើយ​ភាគ​ច្រើន​​នៃ​អ្នក​រង​គ្រោះ​គឺ​ជា​ជន​ស៊ីវិល កូន​ក្មេង និង​ស្ត្រី។ បច្ចុប្បន្ន ទាំង​អ្នក​ស្លាប់ និង​របួស កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុង​ទីក្រុង Deir al-Balah។

ក្រសួង​សុខាភិបាល​ហ្គាហ្សា បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​ Al-Aqsa Martyrs គឺ​ជា​កន្លែង​ផ្ដល់​សេវាសុខភាព​​តែ​មួយ​គត់ សម្រាប់​មនុស្ស​ជាង​១​លាន​នាក់​នា​ពេល​បច្ចុប្បន្ន ហើយ​សមត្ថភាព​​នៃ​ការ​ទទួល​អ្នក​​ជំងឺ​បន្ថែម​​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ខ្លាំង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល​ហ្គាហ្សា បាន​រៀបរាប់​ថា “ចំនួន​អ្នក​របួស និង​អ្នក​ជំងឺ នៅ​ក្នុង​នាយកដ្ឋាន​មន្ទីរ​ពេទ្យ​​បាន​លើស​ពី​សមត្ថភាព​​ព្យាបាល​ធម្មតា​​​ដល់​ទៅ​ជាង​៣​ដង​ឯណោះ។ យើង​​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ និង​​​គ្រប់​អង្គការ​អន្តរជាតិ ព្រម​ទាំង​អង្គការ UN មក​ពី​គ្រប់​​ប្រទេស​​សេរី​ទាំង​អស់​នៅ​លើ​ពិភពលោកជួយជា​បន្ទាន់ ​និង​ប្រញាប់​បញ្ជូន​​​មន្ទីរ​​ពេទ្យ​ចល័ត និង​ក្រុម​ការងារ​វេជ្ជសាស្ត្រ ដើម្បី​ជួយ​សង្គ្រោះ​ស្ថានភាព​សុខាភិបាល​នៅ​ហ្គាហ្សាស្ទ្រីប ហើយ​និង​គ្រប់​គ្រង​ស្ថានភាព​នៃ​​អ្នក​របួស​រាប់​សិប​ម៉ឺន​នាក់ ដែល​កំពុង​រង​ការ​គំរាម​កំហែង​ដល់​ជីវិត”។

មន្ត្រី​តំបន់​ហ្គាហ្សា បាន​អះអាង​ថា អ៊ីស្រាអែល នៅ​តែ​បន្ត​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​នៅ​ហ្គាហ្សា ចាប់​តាំង​ពី​ព្រឹត្តិការណ៍​​ថ្ងៃ​ទី​៧​តុលា បើ​ទោះ​ជា​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហ​ប្រជាជាតិ​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​ក៏​ដោយ។ ពលដ្ឋ​ប៉ាឡេស្ទីន​ជាង ៣៦ ៥០០​នាក់​ត្រូ​បាន​សម្លាប់ ហើយ​ភាគ​ច្រើន​គឺ​ជា​ស្ត្រី និង​កុមារ​តូចៗ ខណៈ​ចំនួន​អ្នក​របួស​មាន​ជិត ៨៣ ០០០​នាក់។

សូម​បញ្ជាក់​ថា សង្គ្រាម​៨​ខែ​កន្លង​មក​នេះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន បាន​​ធ្វើ​ឲ្យ​​មាន​ការ​ខូចខាត​យ៉ាង​ដំណំ​នៅ​តំបន់​ហ្គាហ្សា ហើយ​ក្នុង​នោះ​ក៏​​​មាន​ការ​រាំង​ស្ទះ​នៃ​​​ជំនួយ​មនុស្សធម៌​​​ដូចជា អាហារ ទឹក​ស្អាត និង​​ថ្នាំ​សង្កូវ ទៅ​កាន់​​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម