Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូមួយប្រទេស ប្រកាសពីចេតនា ចូលរួមជាមួយ BRICS

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី៤ខែមិថុនា លោក Hakan Fidan ប្រមុខការទូតទីក្រុងអង់ការ៉ា បានប្រកាសកាលពីថ្ងៃអង្គារទី៤ខែមិថុនាថា ប្រទេសតួកគី ដែលជាសមាជិកណាតូ នឹងព្យាយាមចូលរួមជាមួយក្រុម BRICS ឲ្យបាន ហើយមានបំណងលើកឡើងអំពីបញ្ហានេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុកសេដ្ឋកិច្ចនេះ នៅទីក្រុង Nizhny Novgorod នៃប្រទេសរុស្ស៊ី សប្តាហ៍ក្រោយ។

លោក Hakan Fidan (រូបថត៖​ TRT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន លោក Fidan បញ្ជាក់ថា តួកគី រង់ចាំយូរហើយដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែត្រូវប្រឈមនឹងការប្រឆាំងមិនអស់មិនហើយពីសមាជិក EU មួយចំនួន។ ដូច្នេះ​ ឥឡូវ រដ្ឋាភិបាលទីក្រុងអង់ការ៉ាឥឡូវ កំពុងពិចារណាយក BRICS វិញ សម្រាប់សមាហរណកម្ម។

ស្របពេលជាមួយគ្នានោះ លោកក៏ទទួលស្គាល់ដែរថា BRICS គឺជាក្រុមកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលផ្តល់ជម្រើសយ៉ាងល្អឲ្យប្រទេសដទៃ ហើយទីក្រុងអង់ការ៉ា មើលឃើញពី សក្តានុពលនៅក្នុង BRICS។

(រូបថត៖ Indigodergisi)

ច្បាស់ណាស់ ទីក្រុងមូស្គូ នឹងស្វាគមន៍ទីក្រុងអង់ការ៉ា ឲ្យចូលរួមជាមួយក្រុមនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រធានបទពាក់ព័ន្ធសមាជិកភាពរបស់តួកគី នឹងត្រូវបានលើកឡើងក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលសប្តាហ៍ក្រោយនេះតែម្តង។

ដោយឡែក កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានកត់សម្គាល់ដែរថា ទ្វាររបស់ BRICS តែងបើកចំហជានិច្ចសម្រាប់ប្រទេសណាដែលជាតំណាងប្រព័ន្ធសេដ្ឋកិច្ចនិងនយោបាយចម្រុះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ Getty)

សូមបញ្ជាក់ថា ជាមួយសមាជិកដំបូងមានត្រឹមប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងនោះ, BRICS ក៏បានបន្ថែមអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមឲ្យចូលជាសមាជិកនៅដើមឆ្នាំ ២០២៤ ហើយចាប់តាំងពីពេលនោះមក ប្រទេសចំនួន១៥ទៀត បង្ហាញចំណាប់អារម្មណ៍ចូលជាមួយប្លុកនេះក្នុងនោះក៏រួមមានទាំងបារ៉ែន បេឡារុស គុយបា កាហ្សាក់ស្ថាន ប៉ាគីស្ថាន សេណេហ្គាល់ និងវេណេស៊ុយអេឡាផងដែរ។

BRICS បានរួមចំណែកប្រហែល ៣០%នៃសេដ្ឋកិច្ចពិភពលោក និងមានចំនួនប្រជាជនប្រហែល ៣.៥ពាន់លាននាក់ ឬស្មើនឹង ៤៥% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។ ប្លុកនេះក៏មានជាង៤០% នៃផលិតកម្មប្រេងរបស់ពិភពលោកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ត្រៀមខ្លួន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ចូលសមាជិក BRICS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម