ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Toyota នឹងប្រមូលរថយន្ត ១០ ម៉ឺនគ្រឿងនៅ អាមេរិក ចូលរោងចក្រវិញ ដោយសារបញ្ហាម៉ាស៊ីន
ក្រុមហ៊ុន Toyota នឹងប្រមូលរថយន្តប្រហែល ១០០,០០០ គ្រឿងនៅអាមេរិកត្រលប់ចូលរោងចក្រវិញ ជុំវិញការព្រួយបារម្ភថាមានកម្ទេចកម្ទីនៅខាងក្នុងម៉ាស៊ីនដែលអាចបណ្តាលឲ្យម៉ាស៊ីនរថយន្តរលត់ អំឡុងពេលបើកបរ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែមិថុនា ។
យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានឲ្យដឹងថា ការប្រមូលរថយន្តមកវិញនេះគឺរួមមានរថយន្ត Lexus LX SUVs ផលិតក្នុងឆ្នាំ ២០២២ និង ២០២៣ ប្រហែល ៣,៥០០ គ្រឿង និងរថយន្តភីកអាប់ Toyota Tundra ផលិតក្នុងឆ្នាំដូចគ្នាជិត ១០០,០០០ គ្រឿង ។
រថយន្តដែលរងផលប៉ះពាល់ជារថយន្តដែលត្រូវបានបំពាក់ដោយម៉ាស៊ីន V35A ដោយសារតែក្រុមការងារមិនអាចកម្ទេចកម្ទីបានស្អាតល្អ អំឡុងពេលផលិត និងពេលដំឡើង ទើបបណ្ដាលឲ្យកម្ទេចកម្ទីទាំងនោះធ្លាក់ចូលក្នុងម៉ាស៊ីន ហើយបង្កជាបញ្ហាបែបនេះ ។
ទោះយ៉ាងណា បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយលើការផលិតម៉ូដែលក្រោយៗ ខណៈចំពោះបញ្ហាដែលកើតមានឡើងនៅពេលថ្មីៗនេះវិញ ក្រុមហ៊ុននឹងចេញការជួសជុលដោយមិនគិតថ្លៃ ហើយម្ចាស់យានយន្តនឹងទទួលបានការជូនដំណឹងជាផ្លូវអំពីព័ត៌មាននៃការប្រមូលមកវិញនៅចុងខែក្រោយ ។
ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីបញ្ហាទាក់ទិននឹងករណីស្លាប់ ឬរងរបួសក្នុងបញ្ហាដែលក្រុមហ៊ុនបានប្រកាសនេះនៅឡើយទេ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ