Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី រកឃើញជំងឺគ្រុនផ្ដាសាយបក្សីប្រភេទ H7

បានផុស

នៅ

ប្រទេសអូស្រ្តាលីនៅថ្ងៃពុធនេះបានរកឃើញជំងឺគ្រុនផ្តាសាយបក្សីប្រភេទ H7 នៅកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅជិតទីក្រុង Melbourne ប៉ុន្តែវាមិនមែនជាប្រភេទជំងឺដូចគ្នាដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក និងមានហានិភ័យខ្លាំងចម្លងដល់មនុស្សនោះទេ ។ ​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​​ Reuters នៅថ្ងៃទី៥ ខែមិថុនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា មុននឹងរកឃើញជំងឺគ្រុនផ្តាសាយបក្សីប្រភេទ H7 នៅកសិដ្ឋានចិញ្ជឹមមាន់យកពងសត្វស្លាបរាប់ពាន់ក្បាលត្រូវបានសម្លាប់រួចហើយ ហើយបន្ទាប់ពីការរកឃើញហើយ កសិដ្ឋានត្រូវបានដាក់ឲ្យនៅដាច់ពីគេ រួមជាមួយនឹងការបន្តឹងការធ្វើដំណើរនៅក្នុងតំបន់ជុំវិញនោះផងដែរ ។

ប្រធានមន្ត្រីពេទ្យសត្វរដ្ឋ Victoria ក៏បានឲ្យដឹងដែរថា ការរកឃើញជំងឺគ្រុនផ្តាសាយបក្សីប្រភេទនេះ គឺជារឿងមិននឹកស្មានដល់នោះទេ ទោះបីជាយ៉ាងណាការផ្ទុះឡើងនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ស៊ុត និងផលិតផលបសុបក្សីក៏ដោយ ។

យ៉ាងណាករណីរកឃើញជំងឺគ្រុនផ្តាសាយបក្សីនេះមានតាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះដែលប្រទេសអូស្ត្រាលីបានរកឃើញការផ្ទុះឡើងជំងឺគ្រុនផ្តាសាយបក្សីដែលមានអការៈធ្ងន់ធ្ងរ (HPAI) ចំនួន ៩ ករណី ប៉ុន្តែករណីទាំងអស់ត្រូវបានទប់ស្កាត់ និងបញ្ឈប់ទាន់ពេលវេលា ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងៗគ្នាដូចជា H5N1 បានរាលដាលពាសពេញពិភពលោក ដោយបានសម្លាប់សត្វបក្សីមួយចំនួនធំ និងក៏បានរីករាលដាលដល់ប្រភេទថនិកសត្វរាប់សិបប្រភេទ ដូចជា ហ្វូងគោក្របី និងបានឆ្លងដល់មនុស្ស ៣ នាក់នៅសហរដ្ឋអាមេរិក និងម្នាក់នៅអូស្ត្រាលី ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម