Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះយោធា មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកទម្ងន់ជាង ២២០ គីឡូក្រាម​លើរោងការ សម្លាប់មនុស្ស ២៧ នាក់

បានផុស

នៅ

យន្តហោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកទម្ងន់ជាង ២២០ គីឡូក្រាមចំនួន ៣ គ្រាប់ទៅលើរោងការមួយកន្លែងនៅតំបន់ Sagaing បណ្ដាលឲ្យជនស៊ីវិល ២៧ នាក់ រួមទាំងកុមារ ៣ នាក់ផងនោះស្លាប់បាត់បង់ជីវិត ខណៈ ៣០ នាក់ផ្សេងទៀតបានរងរបួស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទម្លាក់គ្រាប់បែកទម្ងន់រាប់រយគីឡូហើយ កងកម្លាំងរបស់រដ្ឋាភិបាលយោធាថែមទាំងបាញ់កាំភ្លើងធំជាច្រើនគ្រាប់ទៅលើភូមិប្រជាពលរដ្ឋនៅក្រុង Mingin ផងដែរ បណ្តាលឲ្យអ្នកភូមិជាង ២,០០០ នាក់មកពីភូមិចំនួន ៦ នៅក្បែរនោះ បង្ខំចិត្តរត់ភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ។

យោងតាម​អ្នក​ភូមិនៅក្នុង​តំបន់បាននិយាយថា ហេតុការណ៍ទម្លាក់គ្រាប់បែកក្នុង​ពិធី​មង្គលការនេះ​បានកើតឡើងនៅ​វេលា​ម៉ោង ៨ និង ​១៥ ​នាទី​ព្រឹកថ្ងៃទី៤ ខែមិថុនា ប៉ុន្តែ​​សំណាងល្អនៅ​ពេល​នោះ​កូនកំលោះ និងកូនក្រមុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​វត្តក្នុង​ភូមិ ពុំបណ្តាលឲ្យរងរបួសឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Aung Myo Min រដ្ឋមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបាននិយាយថា ការទម្លាក់គ្រាប់បែកនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ។ លោកបន្តថា នេះ​ជា​ការទម្លាក់គ្រាប់បែក​ដោយ​ចេតនាក្នុងពិធី​មង្គលការ​របស់ជនស៊ីវិល មិនមែនជាប្រតិបត្តិការយោធាអ្វីនោះទេ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសជាច្រើនលើកច្រើនសារ ហើយក៏បានសម្លាប់ជនស៊ីវិលជាង ៣៥៩ នាក់ផងដែរ ក្នុងនោះមានកុមារ ៦១ នាក់ និង ៧៥៦ នាក់ផ្សេងទៀតបានរងរបួស ៕

ដោយ ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម