Connect with us

ព័ត៌មានអន្ដរជាតិ

ត្រូវឆ្នោត ១.៣ លានដុល្លារភ្លាម ស្ត្រី អាមេរិក ម្នាក់លែងលះប្ដី តែចុងក្រោយគ្មានសល់សូម្បីមួយសេន

បានផុស

នៅ

យោងតាមការចុះផ្សាយពីកាសែតបរទេស Mirror បានបញ្ចាក់ថា​ Denise Rossi ជាស្ត្រីមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានក្លាយជាអ្នកឈ្នះឆ្នោតតម្លៃ ១.៣ លានដុល្លារ ហើយ ១១ ថ្ងៃក្រោយមក នាងបែរជាសម្រេចចិត្តលែងលះជាមួយ Thomas Rossi​ ជាស្វាមី​ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ២៥ ឆ្នាំ។

មែនទែនទៅ រឿងរ៉ាវដ៏រសើបនេះបានកើតឡើងតាំងពីឆ្នាំ ១៩៩៦ ហើយ Denise បានរក្សាការឈ្នះឆ្នោតរបស់នាងជាសម្ងាត់។ ការ​សម្រេច​ចិត្ត​បញ្ចប់​អាពាហ៍​ពិពាហ៍​ភ្លាមៗ​ បាន​ធ្វើ​ឲ្យប្ដីមាន​ការ​តក់ស្លុត​និង​ច្របូកច្របល់ មិន​យល់​ថា​ហេតុ​អ្វី​បាន​ជាប្រពន្ធ​ប្រញាប់​បញ្ចប់​ទំនាក់ទំនងហើយថែមទាំងជំរុញឲ្យគាត់ដើរចេញឲ្យលឿនផងដែរ។ បុរសជាស្វាមី តែងតែ​គិត​ថា​ជីវិត​អាពាហ៍ពិពាហ៍​របស់​គាត់​រលូន​ល្អ ហើយ​ពួកគេ​ស្រឡាញ់​គ្នា​ខ្លាំងណាស់។

ប៉ុន្មានឆ្នាំបន្ទាប់ពីការលែងលះរបស់ពួកគេ Thomas បានទទួលសំបុត្រមួយថ្ងៃពីក្រុមហ៊ុនដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អ្នកឈ្នះឆ្នោត។ នេះធ្វើឲ្យស្វាមីរកឃើញការពិតថា អតីតភរិយារបស់គាត់កំពុងលាក់ការឈ្នះឆ្នោតតែម្នាក់ឯង។ ដោយ​ខឹង​ពេក គាត់​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹងនាងបកទៅវិញភ្លាមៗ។

ក្នុងអំឡុងពេលដំណើរការផ្លូវច្បាប់ Denise បាន​អះអាងថា នាងចង់បញ្ចប់ទំនាក់ទំនងជាមួស្វាមីជាយូរណាស់មកហើយ។ ប៉ុន្តែ​តុលាការ​បាន​រក​ឃើញ​ថា​នាង​បាន​បំពាន​ច្បាប់​ស្តី​ពី​ការ​បង្ហាញ​ទ្រព្យសម្បត្តិ​ក្នុង​ដំណើរការ​លែងលះ និងប្រព្រឹត្តការក្លែងបន្លំនានាក្នុងអំឡុងពេលរួមរស់ជាប្ដីប្រពន្ធ។ ដូច្នេះហើយ តុលាការបានបង្គាប់ឲ្យរូបនាងសងសំណងដល់អតីតស្វាមីចំនួន ៦៦,៨០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ជាបន្តបន្ទាប់សម្រាប់រយៈពេល ២០ ឆ្នាំ ដែលនៅពេលបូកបញ្ចូលគ្នាគឺស្មើនឹងរង្វាន់សរុបដែល Denise ទទួលបានពីឆ្នោត។

ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់ Denise គឺ Connolly Oyler បានផ្តល់យោបល់ថា ប្រសិនបើនាងមិនលាក់ការឈ្នះឆ្នោត និងមានភាពស្មោះត្រង់ ម្ល៉េះសមនឹងគ្មានការប្ដឹងផ្ដល់គ្នាទេ។ ជាពិសេសលោកក៏អាចការពារក្ដីឲ្យនាងបានដោយអាច​អះអាង​ថា​ នេះជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដែល​ទទួល​បាន​ដោយ​មិន​ពាក់ព័ន្ធ​នឹង​អតីត​ស្វាមី ឬយ៉ាងហោចណាស់ ប្រហែលជាអាចចរចាគ្នាបាន។ ប៉ុន្តែចៅក្រមខឹង ហើយមិនពេញចិត្តនឹងការលាក់បាំងរបស់នាង ចំពោះការឈ្នះឆ្នោតនោះទេ។ ទើបសម្រេចចិត្តប្រគល់ទឹកប្រាក់សរុបឲ្យអតីតស្វាមីទាំងអស់ ដោយរូបនាងគ្មានសល់មួយរៀលមួយកាក់ក្នុងខ្លួនឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តី អាមេរិក អាយុ១១៤ឆ្នាំ ប្រាប់​គន្លឹះ​​អាយុ​វែង​ ក្រោយចូល​កំណត់ត្រា​ពិភពលោក Guinness

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម