Connect with us

ព័ត៌មានអន្ដរជាតិ

Google កាត់បន្ថយបុគ្គលិក ១០០ នាក់ក្នុងផ្នែកជាច្រើនរបស់ក្រុមហ៊ុន

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNBC នៅថ្ងៃទី៥ ខែមិថុនាបានឲ្យដឹងថា ក្រុមហ៊ុន Google បានកាត់បន្ថយបុគ្គលិកប្រមាណ ១០០ នាក់ក្នុងផ្នែកជាច្រើន ជាពិសេសនៅផ្នែក Google Cloud បើទោះជាផ្នែកមួយនេះមានការរីកចម្រើនលឿនបំផុតមួយរបស់ក្រុមហ៊ុនក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Google បានជូនដំណឹងពីការដកមុខដំណែងចេញនេះដល់និយោជិតកាលពីសប្តាហ៍មុន ខណៈមុខតំណែងដែលត្រូវដកចេញមានដូចជា ផ្នែកលក់ ប្រឹក្សា យុទ្ធសាស្រ្តទីផ្សារ ប្រតិបត្តិការ និងវិស្វកម្ម ដោយយ៉ាងហោចណាស់មាន ១០០ មុខតំណែងត្រូវបានកាត់ចេញ ។

ទន្ទឹមនោះ ប្រាក់ចំណូលរបស់ Google Cloud ដែលមានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) បានកើនឡើង ២៨ ភាគរយ ក្នុងទំហំទឹកប្រាក់ ៩.៥៧ ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ ។

គួរបញ្ជាក់ថា Google បានធ្វើការបញ្ឈប់ការងារបុគ្គលិកជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ខណៈក្រុមហ៊ុនទាមទារឲ្យពួកគេធ្វើការលើសម៉ោង និងមិនផ្ដល់ប្រាក់លើកទឹកចិត្តក្នុងកម្រិតណាមួយឡើយ ទោះបីជាក្រុមហ៊ុនមានកំណើនប្រាក់ចំណេញក៏ដោយ ។

កាលពីខែមុន Google ក៏បានកាត់បន្ថយបុគ្គលិកយ៉ាងហោចណាស់ ២០០ នាក់ពីផ្នែក​ Core របស់ក្រុមហ៊ុនផងដែរ ក្នុងនោះមានទាំងបុគ្កលិកសំខាន់ៗ និងមានទេពកោសល្យផ្នែកវិស្វកម្ម ។ ទោះយ៉ាងណា យោងតាមនាយកប្រតិបត្តិ Sundar Pichai បានប្រាប់បុគ្គលិកថា នេះគឺជាការបញ្ឈប់បុគ្គលិកតិចជាងមុនក្នុងរយៈពេល ៥ ខែនៃឆ្នាំ ២០២៤ នេះ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

Update: កម្លាំងប៉ាគីស្ថាន​សម្លាប់​ក្រុមសកម្ម​ប្រយុទ្ធ​​១៦នាក់ក្នុងប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំង

សេដ្ឋកិច្ច១៤ នាទីutes មុន

កសិដ្ឋានចិញ្ចឹមគោសាច់ RPRU នៅតែបន្ត​ទិញគោពីកសិករឱ្យបាន១ម៉ឺន៥ពាន់ក្បាលក្នុង១ឆ្នាំៗ

NEA
ព័ត៌មានជាតិ៣១ នាទីutes មុន

NEA នឹងរៀបចំវេទិកាការងារនៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសតេជោសែន នាំយកឱកាសការងារជាង ២ពាន់កន្លែងសម្រាប់យុវជន

សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

លិខិតបំភ្លឺរបស់ក្រុមហ៊ុន ហ្រ្គីន អាយលែន អេហ្រ្គីខលឈើរ័ល ឌីវេឡុបមែន (ខេមបូឌា) លីមីធីត

នយោបាយ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម