ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាប់លេខ៤នៅអាស៊ីអាគ្នេយ៍ ជាប្រទេសសម្បូរអ្នក Single
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយដោយ Seasia បានបង្ហាញថា ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសសម្បូរមនុស្សនៅ Single ពោលគឺសឹងតែពាក់កណ្តាលនៃប្រជាជនសរុប គឺជាអ្នកនៅ Single។

ក្នុងន័យនេះ មនុស្សនៅ Single គឺសំដៅទៅលើអ្នកមិនទាន់រៀបការ លែងលះគ្នា ឬបែកបាក់ស្នេហា។
ប្រទេសឈរកំពូលគេ ដែលមានមនុស្ស Single ច្រើនបំផុតគឺហ្វីលីពីន ពោលគឺមានមនុស្ស Single ប្រមាណ៤៩% ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន។
ចំណែកលេខ២បានទៅលើព្រុយណេ ដែលមានមនុស្ស Single ៤៤.៩% ខណៈលេខ៣បានទៅលើ ម៉ាឡេស៊ី មាន៤៤.៦៨%។

បន្ទាប់ពីកម្ពុជា តំណែងលេខ៥បានទៅលើមីយ៉ាន់ម៉ា មាន២៩%, លេខ៦ថៃ មាន២៣%, លេខ៧ឥណ្ឌូណេស៊ី មាន២២% និងសិង្ហបុរី ឈរលេខ៨ មាន២០%។
ទន្ទឹមនោះ តំណែងលេខ ៩គឺបានទៅលើឡាវ ដែលមានមនុស្សនៅ Single ១៧%, លេខ១០ វៀតណាម មាន១៦% និងចុងក្រោយគឺ ទីម័រ មាន១៣%។
ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យនេះ ត្រូវបានចងក្រងដោយក្របខណ្ឌប្រជាជនរបស់ UN ដែលធ្វើការសិក្សាស្រាវជ្រាវ ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ