Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ២៥​គ្រឿង ពី​អាមេរិក

បានផុស

នៅ

ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​ចុះ​កិច្ច​ព្រមព្រៀង​​​​ទិញ​យក​យន្តហោះ​បំបាំង​កាយ​​ប្រភេទ F-35 ពី​សហរដ្ឋ​អាមេរិក ក្នុង​តម្លៃ​៣​ពាន់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​អង្គារ​ទី​៤ ខែ​មិថុនា ដែល​​មាន​ក្រុមហ៊ុន Lockheed Martin គឺ​ជា​អ្នក​ផលិត។

(រូបភាព៖ IAF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកា​ដែល​ទិញ F-35 នេះ គឺ​អ៊ីស្រាអែល​​​ទទួល​បាន​មក​ពី​កញ្ចប់​​​​ជំនួយ​របស់​​​រដ្ឋាភិបាល​​​ក្រុង​វ៉ាស៊ីតោន ហើយ​​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ថ្មី​​​ឲ្យ​​​ទៅ​អ៊ីស្រាអែល នឹង​​ចាប់​ផ្ដើម​ធ្វើ​ឡើង​​​ពី​ឆ្នាំ​២០២៨​ខាង​មុខ ដោយ​ក្នុង​១​ឆ្នាំៗ​អាច​​ផលិត​​រួចរាល់​បាន​ចន្លោះ​ពី​ ៣ ទៅ ៥​គ្រឿង។ ការ​ទិញ​បន្ថែម​​​​លើក​នេះ នឹង​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ប្រភេទ F-35 កើន​ឡើង​​ដល់ ៧៥​គ្រឿង បន្ទាប់​ពី​ការ​ទិញ​លើក​ដំបូង​មាន​​ចំនួន ៥០​គ្រឿង​រួច​មក​ហើយ តែ​បញ្ជូន​​ទៅ​ឲ្យ​អ៊ីស្រាអែល​​បាន​ត្រឹម​៣៩​គ្រឿង​​សិន​ប៉ុណ្ណោះ​​គិត​មក​ទល់​នឹង​បច្ចុប្បន្ន។

លោក Yoav Gallant រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​​​សង្កត់​ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​នេះ​ថា ការ​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​​តំណាង​​ឲ្យ​ការ​រឹត​ចំណង​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​រវាង​អាមេរិក និង​អ៊ីស្រាអែល នៅ​លើ​ឆាក​អន្តរជាតិ និង​តំបន់។

គួរ​រំឭក​ថា អ៊ីស្រាអែល គឺ​ជា​ប្រទេស​ទី​២​ហើយ​​បន្ទាប់​​ពី​អាមេរិក ដែល​អាច​​ទិញ និង​អនុញ្ញា​ត​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​​របស់​យន្តហោះ​ចម្បាំង F-35 ពី​ក្រុមហ៊ុន Lockheed Martin។ អ៊ីស្រាអែល​ទទួល​បាន F-35 ដំបូង​​ចំនួន​២​គ្រឿង នៅ​ក្នុង​​ខែ​ធ្នូ ឆ្នាំ​២០១៦៕

(រូបភាព៖ កង​កម្លាំង​អាកាស​អ៊ីស្រាអែល)

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម