ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើង បាញ់រះចូលស្ថានទូតអាមេរិក នៅ លីបង់
តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី៥ខែមិថុនា, ខ្មាន់កាំភ្លើងម្នាក់ដែលគេសន្មត់ថាជាជនជាតិស៊ីរី បានបាញ់រះចូលស្ថានទូតអាមេរិក ក្បែរទីក្រុង បេរូត នៃប្រទេសលីបង់។

យោធាលីបង់ បានចេញសេចក្តីថ្លែងការណ៍ថា ឆ្មាំស្ថានទូត បានបាញ់តបទៅខ្មាន់កាំភ្លើងបណ្តាលឲ្យរងរបួស រួចក៏ចាប់ខ្លួនបាននិងបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានការបាញ់តដៃគ្នា នៅខាងក្រៅស្ថានទូតរយៈពេល ប្រហែលកន្លះម៉ោង។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍ថាតើមានជនរងគ្រោះឬក៏អត់នោះទេ ហើយក៏មិនទាន់មានការបញ្ជាក់ច្បាស់អំពីមូលហេតុ នៃការបាញ់ប្រហារនេះដែរ ប៉ុន្តែខ្មាន់កាំភ្លើងមានពាក់អាវកាក់សរសេរពាក្យ “រដ្ឋឥស្លាម” ជាភាសាអារ៉ាប់ និងអក្សរកាត់ជាភាសាអង់គ្លេស IS ទើបគេសន្មត់ថា រូបគេគឺជាភេរវករ។

ការបាញ់ប្រហារ កើតឡើងចំពេលស្ថានការណ៍នៅតែក្តៅគគុក ក្នុងប្រទេសមេឌីទែរ៉ាណេដ៏តូចមួយនេះ ខណៈការប្រយុទ្ធគ្នារាប់ខែរវាងក្រុមសកម្មប្រយុទ្ធ ហេសបូឡា និងទាហានអ៊ីស្រាអែល បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួន រីឯបញ្ហានយោបាយនិងសេដ្ឋកិច្ច បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សូមរម្លឹកថា បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅទីក្រុង បេរូត ត្រូវរងគ្រោះដោយការវាយប្រហារភេរវកម្មដ៏ធំមួយនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៨៣ ពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះរថយន្តនៅខាងក្នុងបរិវេណស្ថានទូត ដោយសម្លាប់មនុស្សចំនួន៦៣នាក់ ក្នុងនោះក៏មានជនជាតិអាមេរិក ១៧នាក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ថានទូតអាមេរិក និងអ៊ីស្រាអែល នៅអាហ្សង់ទីន រងការគំរាមកំហែងដោយគ្រាប់បែក

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?