Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបង្ហាញ ចំនួនសកម្មប្រយុទ្ធដែលស្លាប់ និងប្រភេទគ្រាប់បែកក្នុងការវាយប្រហារនៅ ស៊ីរី ម្សិលមិញ

បានផុស

នៅ

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) បានបើកការវាយប្រហារអាកាសមួយ នៅក្នុងប្រទេសស៊ីរីដោយបានសម្លាប់យុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន ២២នាក់។ 

នោះជាការឆ្លើយតបជាក់ស្តែង ចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតប្រឆាំងនឹងគោលដៅអាមេរិកនៅប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យទាហានអាមេរិករងរបួសនិងសម្លាប់អ្នកម៉ៅការម្នាក់។

សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក JDAM ទម្ងន់២២៦គីឡូក្រាមលើគោលដៅចំនួន៧នៅច្រកព្រំដែន ដែលប្រើដោយក្រុមជីវពលដើម្បីដឹកអាវុធឆ្លងដែន។ អាជ្ញាធរបាននិយាយថា ការវាយប្រហារតាមអាកាស បានផ្តោតលើរចនាសម្ព័ន្ធដែលជាកម្មសិទ្ធិរបស់កងជីវពល គាំទ្រដោយអ៊ីរ៉ង់ពីរក្រុមនៅក្នុងទីក្រុង Al Bukamal។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារតាមអាកាសនេះ គឺជាសកម្មភាពយោធាដំបូងបង្អស់ដែលធ្វើឡើងដោយរដ្ឋបាលលោក Biden បន្ទាប់ពីមានភាពតានតឹងម្តងហើយម្តងទៀតរវាងអ៊ីរ៉ង់និងសេតវិមានរបស់លោក Trump ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ដែលឈានដល់កម្រិតកំពូលបន្ទាប់ពីការសម្លាប់លោក Qassem Soleimani នៅដើមឆ្នាំ២០២០។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានអនុម័តដោយលោកប្រធានាធិបតី Joe Biden។

ក្នុងការប្រកាសអំពីការវាយប្រហារ លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ការឆ្លើយតបផ្នែកយោធាសមាមាត្រនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយនឹងវិធានការការទូត រួមទាំងការពិគ្រោះយោបល់ជាមួយដៃគូចម្រុះផងដែរ៕

លោកនិយាយថា “ប្រតិបត្ដិការនេះជាការផ្ញើសារថា លោកប្រធានាធិបតី Biden នឹងធ្វើសកម្មភាពដើម្បីការពារយោធាអាមេរិកនិងបុគ្គលិកក្រុមចម្រុះ។ ក្នុងពេលជាមួយគ្នានេះ យើងបានប្រព្រឹត្ដដោយចេតនាជាមួយគោលបំណងកាត់បន្ថយស្ថានភាពទូទៅ នៅភាគខាងកើតប្រទេសស៊ីរីនិងអ៊ីរ៉ាក់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi

ចុចអាន៖ អាមេរិកបញ្ជាឲ្យកូរ៉េខាងជើងបង់សំណង ២.៣ ពាន់លានដុល្លារលើការចាប់នាវាស៊ើបការណ៍នៅឆ្នាំ ១៩៦៨

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម