Connect with us

ព័ត៌មានអន្ដរជាតិ

កូនសោ បញ្ចប់សង្គ្រាមអ៊ុយក្រែន ស្ថិតក្នុងដៃ អាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងកាន់កូនសោហើយមានអំណាច បញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន ពោលគឺគ្រាន់តែសហរដ្ឋអាមេរិក ឈប់ផ្តល់សព្វាវុធដល់ទីក្រុងកៀវ នោះសង្គ្រាមនឹងចប់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ជាមួយ​ប្រមុខ​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ នៅ​ក្រៅ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St Petersburg (SPIEF) លោក ពូទីន ​បង្ហើប​ថា លោក​បាន​ទទួល​សំបុត្រ​ពី​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន ហើយលោកឆ្លើយតបថា “ប្រសិនបើអ្នកចង់បញ្ឈប់អរិភាពនៅអ៊ុយក្រែនមែន សូមឈប់ផ្គត់ផ្គង់អាវុធ។ យ៉ាងយូរ​២​-៣​ខែ អ្វីៗ​នឹង​ចប់​សព្វ​គ្រប់”។

ច្បាស់ណាស់តាមការបញ្ជាក់ពីលោក ពូទីន, ការបង្កើនជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន កាន់តែគំរាមកំហែងធ្វើឲ្យជម្លោះរីកធំឡើងៗ ខណៈកាលពីខែមេសា សមាជិកសភាអាមេរិក បានអនុម័តជំនួយបន្ថែមមានទំហំទឹកប្រាក់៦១ពាន់លានដុល្លារឲ្យទីក្រុងកៀវ។

(រូបថត៖ Getty)

ពាក់ព័ន្ធបញ្ហានេះ ប្រធានាធិបតីរុស្ស៊ីអះអាងថា មេដឹកនាំអាមេរិកណាក៏ដោយ ក៏មិនខ្វល់ពីជោគវាសនារបស់អ៊ុយក្រែនដែរ គេខ្វល់តែពីភាពអស្ចារ្យរបស់អាមេរិកប៉ុណ្ណោះ។ គេមិនមែនប្រយុទ្ធដើម្បីអ៊ុយក្រែនទេ តែគេកំពុងតស៊ូដើម្បីភាពជាអ្នកដឹកនាំរបស់គេនៅលើឆាកពិភពលោក។ គេ​មិន​ចង់​ឲ្យ​រុស្ស៊ី​ឈ្នះ ព្រោះ​គេ​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ការ​ដឹកនាំ​របស់​អាមេរិក។

ស្របពេលជាមួយគ្នានោះ ជុំវិញការបើកដៃឲ្យអ៊ុយក្រែន បាញ់ចូលដីរុស្ស៊ី លោកពូទីនបានប្រកាសឆ្លើយតបថា ទីក្រុងមូស្គូនឹងផ្តល់អាវុធដល់ប្រទេសទាំងឡាយណា ដែលចង់វាយប្រហារលើគោលដៅរបស់លោកខាងលិច។

(រូបថត៖ AFP)

លោកព្រមានថា “សកម្មភាពបែបនេះ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើ​ងនិងបង្កើតបញ្ហាសម្រាប់យើងនោះ ហេតុអ្វីបានជាយើងគ្មានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នានេះ ទៅកាន់កន្លែងផ្សេងៗនៃពិភពលោក ដើម្បីវាយប្រហារពួកគេបាន? នេះគឺជាឆ្លើយតប”។

ទន្ទឹមនោះ លោកពូទីន បានចង្អុលចំៗទៅប្រទេសអាល្លឺម៉ង់ ដែលថ្មីៗ បានបើកភ្លើងខៀវឲ្យអ៊ុយក្រែន វាយលុកគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយផលិតដោយទីក្រុងបែរឡាំង ដោយលោកសង្កត់ធ្ងន់ថា “នៅពេលគេនិយាយថា នឹងមានមីស៊ីលបន្ថែមទៀត ដែលនឹងវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ីនោះ ច្បាស់ណាស់ វាបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់បាត់ទៅហើយ”៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម