ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូននាវាចម្បាំងទៅការ៉ាប៊ីន ត្រៀមធ្វើសមយុទ្ធ បង្អួតសាច់ដុំដាក់លោកខាងលិច
នាប៉ុន្មានសប្ដាហ៍ខាងមុខ យន្តហោះ និងនាវាចម្បាំងរុស្ស៊ី នឹងធ្វើដំណើរទៅកាន់សមុទ្រការ៉ាប៊ីន ដើម្បីត្រៀមធ្វើសមយុទ្ធ ខណៈដែលភាពតានតឹងជាមួយលោកខាងលិចកាន់តែឆេះរោលក្ដៅឡើងៗ ជុំវិញរឿងគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយក្រុងមូស្គូ។ នេះបើយោងតាមការអង្កេតការណ៍ដោយយោធាសហរដ្ឋអាមេរិក និងចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ទី៦ ខែមិថុនា ឆ្នាំ២០២៤។

អាមេរិក ថា នាវាចម្បាំងរុស្ស៊ីអាចនឹងត្រូវកោះហៅចេញពីកំពង់ផែក្នុងប្រទេសវេណេហ្ស៊ុយអេឡា និងប្រទេសគុយបា។ អាមេរិក បន្តថា វាជារឿងគួរឲ្យកត់សម្គាល់ ដែលរុស្ស៊ីប្រឹងបង្កើនវត្តមានយោធានៅអឍ្ឍគោលខាងលិច តែទោះជាបែបនេះក្ដីវាមិនបង្កជាភាពភ័យខ្លាចអ្វីធំដុំនោះទេ ដោយហេតុថា រាល់សកម្មភាពសមយុទ្ធនឹងត្រូវបានឃ្លាំមើលដោយយោធាសហរដ្ឋអាមេរិក។
នេះមិនមែនជាលើកដំបូងឡើយដែលរុស្ស៊ីបញ្ជូននាវាចម្បាំងទៅតំបន់សមុទ្រការ៉ាប៊ីន។ តែទោះបីជាយ៉ាងនេះក៏ដោយ សមយុទ្ធដែលត្រៀមនឹងធ្វើលើកនេះ ត្រូវគេដឹងថា ជាសញ្ញាឆ្លើយតបរបស់លោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី ក្រោយពីលោក ចូ បៃឌិន បានសម្រេចចិត្តអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្ដល់ដោយអាមេរិក ធ្វើការវាយប្រហារមកលើកងកម្លាំងមូស្គូ ដើម្បីការពារទីក្រុង Kharkiv ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន។
បន្ថែមពីនេះ អាមេរិក បាននិយាយថា ចំពោះសមយុទ្ធនេះទៀតសោត គឺរុស្ស៊ីចង់បង្ហាញពិភពលោកថា ខ្លួននៅតែមានសមត្ថភាពខ្លាំងនៅលើវិស័យកងទ័ពជើងទឹក បន្ទាប់ពីបាត់បង់នាវាអស់ជាច្រើនគ្រឿងនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
គួររំឭកថា មន្ត្រីយោធាអ៊ុយក្រែន ធ្លាប់បានអះអាងកាលពីខែមីនាថា រុស្ស៊ីបានបាត់បង់១ភាគ៣នៃនាវាចម្បាំងរបស់ខ្លួន នៅក្នុងសង្គ្រាមរយៈពេល២ឆ្នាំកន្លងមកនេះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?