ព័ត៌មានអន្ដរជាតិ
FBI ព្រមានថា អាមេរិក កំពុងប្រឈមនឹងអំពើភេរវកម្ម ដូចការវាយប្រហារនៅ រុស្ស៊ី
អំឡុងពេលផ្តល់សក្ខីកម្មដល់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី៥ខែមិថុនា, ប្រមុខ FBI លោក Christopher Wray បានព្រមានថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខកាន់តែខ្លាំងឡើងៗ ចំពោះការគំរាមកំហែងវាយប្រហារដោយក្រុមជីហាដនិយម ស្រដៀងទៅនឹងអំពើភេរវកម្មដែលសម្លាប់មនុស្សអស់១៤៥នាក់ នៅឯសាលមហោស្រព Crocus ក្នុងប្រទេសរុស្ស៊ីដែរ។

តាមការចុះផ្សាយរបស់ Fox News, លោក Wray បានព្រមានបែបនេះ ដោយលើកហេតុផលថា ទីភ្នាក់ងាររបស់លោក ត្រូវការបង្កើនមូលនិធិដើម្បីជួយការពារជនជាតិអាមេរិកពីអំពើភេរវកម្ម ហើយវាក៏កើតឡើងផងដែរ ចំពេល FBI ស្នើឲ្យមានការបង្កើនថវិកា ៦.២% ស្មើនឹងទឹកប្រាក់ ១១.៣ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ទាំងដែលសមាជិកសភាគណបក្សសាធារណរដ្ឋមួយចំនួន កំពុងជំរុញឲ្យកាត់បន្ថយការចំណាយ។
លោក Wray និយាយថា “គ្រាន់តែអំឡុងពេលខ្ញុំកាន់តំណែងជានាយក FBI, យើងបានរារាំងការវាយប្រហារភេរវកម្មជាច្រើនលើកច្រើនសារួចទៅហើយទាំងនៅក្នុងទីក្រុងនិងសហគមន៍ជុំវិញប្រទេស ដូច្នេះយើងត្រូវការថវិកាដើម្បីបន្តការពារអាមេរិកពីអំពើភេរវកម្ម”។

លោកអះអាងថា ការគំរាមកំហែងភេរវកម្មនៅអាមេរិក បានកើនឡើងយ៉ាងគំហុកចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ឆាបឆេះកាលពីខែតុលាឆ្នាំមុន ហើយមានក្រុមភេរវករក្លែងក្លាយ នាំគ្នាអំពាវនាវឲ្យមានការវាយប្រហារលើអាមេរិកនិងសម្ព័ន្ធមិត្ត។
ឧក្រិដ្ឋកម្មស្អប់ខ្ពើមនៅសហរដ្ឋអាមេរិក មានការកើនឡើង៦០% ជាពិសេសការវាយប្រហារទៅលើប្រជាជនជ្វីហ្វ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។ បក្សពួកទាំងឡាយ កំពុងបំផុសគំនិត កេងចំណេញពីព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា ដើម្បីប្រកូកប្រកាសឲ្យមានការវាយប្រហារនៅអាមេរិក។ លើសពីនេះ ឥឡូវមានក្តីបារម្ភកាន់តែខ្លាំង ពីសក្តានុពលនៃអំពើភេរវកម្មបណ្តាក់គ្នានៅអាមេរិក ដែលមានសណ្ឋានដូចការវាយប្រហាររបស់ក្រុម ISIS-K នៅរុស្ស៊ី អ៊ីចឹង។

សូមបញ្ជាក់ជាថ្មី ការវាយប្រហារថ្ងៃទី២២ខែមីនា នៅសាលមហោស្រព Crocus ក្បែរទីក្រុងមូស្គូ បានផ្តាច់ជីវិតមនុស្ស១៤៥នាក់ និងជាង៥០០នាក់ទៀតរងរបួស។
ខ្មាន់កាំភ្លើងមានសញ្ជាតិ តាហ្ស៊ីគីស្ថាន បានបាញ់អ្នកទស្សនិកជន ហើយបំផ្ទុះគ្រាប់បែក ដែលបង្កឲ្យមានការឆាបឆេះ ខណៈសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ចោទប្រកាន់ថា ចារកម្មអ៊ុយក្រែននៅពីក្រោយការសម្លាប់រង្គាលនេះ ប្រហែលជាប្រើប្រាស់ក្រុមឥស្លាម បើកវាយប្រហារជំនួសមុខឲ្យខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ FBI បារម្ភខ្លាច អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មដូចនៅ រុស្ស៊ី ដែរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ