ព័ត៌មានអន្ដរជាតិ
សកម្មជនកូរ៉េខាងត្បូង បង្ហោះប៉េងប៉ោងភ្ជាប់ខិត្តប័ណ្ណ២០ម៉ឺនសន្លឹក ប្រឆាំងលោក គីម ជុងអ៊ុន
ក្រុមសកម្មជនកូរ៉េខាងត្បូង បាននាំគ្នាបង្ហោះប៉េងប៉ោង ដោយមានភ្ជាប់ជាមួយខិត្តប័ណ្ណចំនួន២០ម៉ឺនសន្លឹក ប្រឆាំងនឹងការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងជើង។ ការបង្ហោះនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបាញ់បង្ហោះប៉េងប៉ោងជាង៣ម៉ឺនប៉េងប៉ោង មានទាំងសំរាម ថ្មពិល និងលាមកសត្វ ចូលទៅកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន។

សារព័ត៌មានកូរ៉េ Yonhap បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា នេះថា ក្រុមសកម្មជនកូរ៉េខាងត្បូង ដែលបានបង្ហោះប៉េងប៉ោង មានឈ្មោះថា “Free North Korea Movement” ហើយពួកគេរាល់គ្នាសុទ្ធតែជាអ្នកដែលបានរត់គេចខ្លួនចេញពីការដឹកនាំរបស់កូរ៉េខាងជើង។
លោក Park Sang-hak មេក្រុមសកម្មជនកូរ៉េខាងត្បូង បាននិយាយថា “យើងបានប្រើប៉េងប៉ោង១០ បញ្ជូនខិត្ដប័ណ្ណចំនួន២០ម៉ឺនសន្លឹកពីទីក្រុង Pocheon ខេត្ត Gyeonggi”។ លោកបន្ថែមថា នៅលើប៉េងប៉ោងក៏មានភ្ជាប់ជាមួយ USB ផ្ទុកនូវចម្រៀងកូរ៉េខាងត្បូងផងដែរ។
បើតាម Yonhap បានឲ្យដឹងទៀតថា នៅលើប៉េងប៉ោងទាំងនោះ មានភ្ជាប់នូវបដាដ៏ធំមួយផងដែរ ដែលដាក់រូបថតរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្អូនស្រីរបស់លោក គឺអ្នកស្រី គីម យ៉ូជុង។ នៅលើបដានោះ បានសរសេរថា “សត្រូវនៃប្រជាជនរបស់ គីម ជុងអ៊ុន បានបញ្ជូនរបស់កខ្វក់ និងសំរាមឲ្យប្រជាជនកូរ៉េខាងត្បូង ប៉ុន្តែយើងដែលជាអ្នករត់ចោលស្រុក បានបញ្ជូនការពិត និងក្ដីស្រឡាញ់ឲ្យទៅមិត្តប្រជាជនកូរ៉េខាងជើងរបស់យើង”។

ក្រុម Free North Korea Movement បានអះអាងថា ពួកគេពិតជាធ្លាប់បានបញ្ជូនប៉េងប៉ោង ចងភ្ជាប់ USB ចំនួន២ពាន់ ផ្ទុកនូវចម្រៀងច្រៀងដោយ Lim Young-woong ព្រមទាំងចម្រៀង K-Pop និងភាពយន្តកូរ៉េខាងត្បូងផ្សេងៗ ចូលក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ។
សូមបញ្ជាក់ថា គិតចាប់ពីយប់ថ្ងៃទី២៨ ខែឧសភា ដល់ព្រឹកថ្ងៃទី២ ខែមិថុនា កូរ៉េខាងជើង បានបង្ហោះសំរាមតាមរយៈប៉េងប៉ោងចំនួន ៣៥ ០០០ប៉េងប៉ោង ចូលកូរ៉េខាងត្បូង ហើយបើគិតជាទម្ងន់សំរាមស្មើនឹង ១៥តោន។ នៅលើប៉េងប៉ោងទាំងនោះមានខិត្តប័ណ្ណឃោសនាសរសើរពីរបបដឹកនាំដោយលោក គីម ជុងអ៊ុន ថង់ប្លាស្ទិកពោរពេញដោយសំរាម និងខ្លះទៀតជាលាមក។
ជាការឆ្លើយតប រដ្ឋាភិបាលក្រុងសេអ៊ូល បានសម្រេចផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង កាលពីឆ្នាំ២០១៨កន្លងទៅ។ ការផ្អាកកិច្ចព្រមព្រៀងយោធានេះ នឹងត្រួសត្រាយផ្លូវសម្រាប់កូរ៉េខាងត្បូង ក្នុងការធ្វើសមយុទ្ធនៅជិតព្រំដែនយោធាជាមួយកូរ៉េខាងជើង ហើយអាចត្រៀមចាត់វិធានការឲ្យបានគ្រប់គ្រាន់និងជាបន្ទាន់ ដើម្បីឆ្លើយតបនឹងការបង្ករឿងណាមួយដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ