ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន ឲ្យសមាជិកសភាទុកចិត្តលើនាយករដ្ឋមន្ត្រីក្នុងការតែងតាំងគ្រប់មន្ត្រីថ្មីៗ
ប្រធានគណបក្សភឿថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានប្រាប់សមាជិកសភារបស់គណបក្សឲ្យទទួលយកការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ក្នុងការតែងតាំងលោក Wissanu Krea-ngam ជាទីប្រឹក្សាផ្នែកច្បាប់របស់លោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយសមាជិកសភាបក្សភឿថៃនៅឯទីស្នាក់ការកណ្ដាលរបស់បក្សកាលពីថ្ងៃពុធ, លោកស្រី ផែថងថាន បានចេញការព្រមានថា ប្រសិនបើមានសមាជិករូបណាមួយជំទាស់នឹងការតែងតាំងនេះ នោះនឹងបង្កបញ្ហាដល់លោក សេដ្ឋា ហើយប្រសិនបើលោកនាយករដ្ឋមន្ត្រីត្រូវបានដកតំណែង រដ្ឋាភិបាលចម្រុះរបស់យើងនឹងបែកបាក់ ។
កាលពីពេលថ្មីៗនេះ លោក សេដ្ឋា បានតែងតាំងលោក Wissanu ដែលធ្លាប់បម្រើការជាឧបនាយករដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឲ្យធ្វើជាទីប្រឹក្សាផ្នែកច្បាប់របស់លោក ។ ការតែងតាំងនេះមានការមិនពេញចិត្តជាខ្លាំងពីសំណាក់សមាជិកព្រឹទ្ធសភា ស្របពេលដែលលោកនាយករដ្ឋមន្ត្រីក៏កំពុងត្រៀមខ្លួនការពារក្នុងសំណុំរឿងតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្ត្រី បើទោះជារូបលោកមានប្រវត្តិជាប់ពន្ធនាគារក៏ដោយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ផែថងថាន បានទទួលស្គាល់ថា សមាជិកសភាបក្សភឿថៃមួយចំនួនអាចមានអារម្មណ៍មិនសប្បាយចិត្តក្នុងការតែងតាំងអ្នកដែលធ្លាប់ជាអតីត “សត្រូវ” របស់យើងដើម្បីផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រី ។ សូមអ្នកទាំងអស់គ្នាបើកចិត្តឲ្យទូលាយ ព្រោះការចូលរួមរបស់លោក Wissanu នាពេលនេះគឺក្នុងបំណងល្អដើម្បីជួយរដ្ឋាភិបាលរបស់តែប៉ុណ្ណោះ ។
កូនស្រីអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន រូបនេះបានបន្ថែមថា លោក Wissanu ក៏ធ្លាប់បម្រើការនៅក្រោមរដ្ឋាភិបាលរបស់គណបក្សថៃស្រឡាញ់ថៃដែលកាច់ចង្កូតនាវាដោយឪពុករបស់លោកស្រីផងដែរ ។ គាត់គឺជាមនុស្សមានសមត្ថភាព ដូច្នេះសូមទទួលយកគាត់ ដោយសារតែលោក សេដ្ឋា ត្រូវការទីប្រឹក្សាដ៏រឹងមាំ ដើម្បីធានាដល់រដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ ។
គួរបញ្ជាក់ថា ចាប់តាំងពីការរុះរើគណៈរដ្ឋមន្ត្រីថ្មីមក រដ្ឋាភិបាលថៃដែលកាច់ចង្កូតនាវាដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ហាក់ជួបបញ្ហាឈឺក្បាលជាច្រើន ជាពិសេសគឺសម្រេចចិត្តតែងតាំងអតីតមេធាវីដែលធ្លាប់មានប្រវត្តិជាប់ទោសទណ្ឌ និងមន្ត្រីមកពីបក្សប្រឆាំងឲ្យកាន់តួនាទីធំៗក្នុងជួររដ្ឋាភិបាលចម្រុះ ស្របពេលដែលឥស្សរជនជាច្រើនដែលធ្លាប់ជួយជ្រោមជ្រែងបក្សក៏បានលាលែងពីតំណែងជារដ្ឋមន្ត្រីផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក សេដ្ឋា ចេញស្រាយបំភ្លឺរឿងតំណែងនាយករដ្ឋមន្ត្រី ក្រោយបញ្ហាអាស្រូវតែងតាំងមន្ត្រីមានទោសទណ្ឌ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ