Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ប្រកាសទិញយន្តហោះចម្បាំង ២០ គ្រឿងបន្ថែមទៀត

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់នឹងទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០ គ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus ខណៈដែលប្រទេសសមាជិកណាតូចំណាយប្រាក់ជាច្រើនលើវិស័យការពារជាតិ បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៦ ខែមិថុនា​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកអធិការបតីអាល្លឺម៉ង់ Olaf Scholz បានបង្ហើបនៅឯពិធីបើកការតាំងពិព័រណ៍អាកាស (ILA) នៅខាងក្រៅទីក្រុងប៊ែរឡាំងថា ​អាល្លឺម៉ង់នឹងបញ្ជាទិញយន្តហោះ Eurofighter ចំនួន ២០ គ្រឿងបន្ថែមទៀតក្នុងគោលបំណងពង្រឹងសមត្ថការពាររបស់ប្រទេសនេះ ស្របពេលដែលក៏កំពុងលើកកម្ពស់ឧស្សាហកម្មអវកាសផងដែរ ។

ទន្ទឹមនោះ ការចង់បានយន្តហោះ Eurofighter ស្របពេលដែលកងទ័ពអាកាសរបស់ប្រទេសអាល្លឺម៉ង់ចង់យកមកជំនួសយន្តហោះ Tornado ដែលចាស់ទៅហើយ ខណៈបច្ចុប្បន្នប្រទេសនេះមានយន្តហោះចម្បាំង Eurofighter ចំនួន ១៣៨ គ្រឿងដែលកំពុងបម្រើការក្នុងជួរកងទ័ព ។

ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០ គ្រឿងបន្ថែមទៀតនេះ គឺបន្ថែមពីលើយន្តហោះ ៣៨ គ្រឿងដែលបានបញ្ជាទិញរួចហើយ ខណៈការបញ្ជាទិញនេះនឹងផ្តល់ភាពរីកចម្រើន និងផលចំណេញដល់ក្រុមហ៊ុន Airbus និងអ្នកផ្គត់ផ្គង់របស់ខ្លួន ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង Eurofighter គឺជាយន្តហោះដែលនឹងមានអាយុកាលរហូតដល់ឆ្នាំ ២០៦០ ខណៈយន្តហោះថ្មី Tranche 4 Eurofighter បច្ចុប្បន្នគឺជាយន្តហោះប្រយុទ្ធទំនើបបំផុតដែលត្រូវបានផលិតនៅអឺរ៉ុប ហើយបើយោងតាមការស៊ើបការណ៍របស់ GlobalData បានឲ្យដឹងថា ចន្លោះឆ្នាំ ២០០៣ និង ២០២១ ប្រទេសអាល្លឺម៉ង់បានបញ្ជាទិញយន្តហោះដែលមានពហុមុខងារ Eurofighter Typhoon ចំនួន ១៤១ គ្រឿងសម្រាប់កងទ័ពអាកាសរបស់ខ្លួន ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម