Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រឹង​រឹត​ចំណង​​ជាមួយ​កូរ៉េខាង​ជើង តែ​លើក​សរសើរ​ចង់​ត្រូវ​គ្នា​វិញ​​ជាមួយ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

ថ្លែង​​ទៅ​កាន់​សារព័ត៌មាន​​​រដ្ឋ​ក្នុង​ស្រុក TASS កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​កន្លង​ទៅ លោក វ៉ា្លឌឺមៀ ពូទីន បាន​អះអាង​ថា រុស្ស៊ី​នឹង​​បន្ត​​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង​កាន់​តែ​​ល្អូកល្អឺន បើ​ទោះ​ជា​​មាន​ការ​រិះគន់​​​ពី​សំណាក់​​អន្តរជាតិ​ក៏​ដោយ ពោល​គឺ​មិន​ខ្វល់​ថា អ្នក​ណា​ពេញ​ចិត្ត​ឬ​ក៏​អត់​នោះ​ទេ។ ទន្ទឹម​នោះ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ថែម​ទៀត គឺ​ក្នុង​បទ​សម្ភាសន៍​ដដែល​នេះ លោក ពូទីន ក៏​បាន​លើក​សរសើរ​ពី​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ខណៈ​ដែល​ក្រុង​សេអ៊ូល​គឺ​ជា​គូ​បដិបក្ខ​របស់​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​រុស្ស៊ី ថា លោក​ត្រៀម​នឹង​ស្ដារ​ទំនាក់​ទំនង​ឡើង​​វិញ​ជាមួយ​កូរ៉េ​ខាង​ត្បូង ហើយ​លោក​​ពេញ​ចិត្ត​ដែល​ក្រុង​សេអ៊ូល​មិន​បាន​ផ្គត់​ផ្គង់​អាវុធ​​ដោយ​ផ្ទាល់​ទៅ​ឲ្យ​អ៊ុយក្រែន​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម។ លោក បន្ត​ថា កូរ៉េ​ខាង​ត្បូង មាន​អាកប្បកិរិយា​ដឹក​នាំ​ល្អ ហើយ​មិន​​​មាន​ភាព​ស្អប់​ខ្ពើម​រើសអើង​អ្វី​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​រូប​លោក​​មាន​ចំណាប់​អារម្មណ៍​ចង់​ផ្សះផ្សា​ទំនាក់ទំនង​ទ្វេ​ភាគី​ឡើង​វិញ ជា​ពិសេស​ចូលរួម​នៅ​ក្នុង​កិច្ច​ការ​លើ​​ឧបទ្វីប​កូរ៉េ។

គួរ​រំឭក​​បន្តិច​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី-កូរ៉េ​ខាង​ត្បូង បាន​​ចាប់​ផ្ដើម​មាន​សភាព​អួអាប់ ចាប់​តាំង​តែ​ពី​ក្រុង​សេអ៊ូល​បាន​ចូលរួម​នៅ​ក្នុង​សកម្ម​ភាព​ដឹក​នាំ​ដោយ​អាមេរិក ដើម្បី​ដាក់​​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​មូស្គូ ក្រោយ​កើត​មាន​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។ រុស្ស៊ី​នៅ​កាល​ណោះ បាន​ហៅ​​កូរ៉េ​ខាង​ត្បូង​ថា​ជា​សញ្ជាតិ​​មួយ​ដែល​មិន​គួរ​រាប់​អាន​ជា​មិត្ត​​ទាល់​តែ​សោះ។

លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង និង​លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី

ក្រៅ​ពី​លើក​សរសើរ​កូរ៉េ​ខាង​ត្បូង លោក ពូទីន បាន​​​បញ្ជាក់​​ជំហរ​​ជា​ថ្មី​ម្ដង​​ទៀត​​នូវ​ការ​ប្ដេជ្ញា​ចិត្ត​​របស់​រុស្ស៊ី ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​​ក្រុង​​ព្យុងយ៉ាង។ រុស្ស៊ី បាន​ហៅ​កូរ៉េ​ខាង​ជើង​ថា​ជា​អ្នក​ជិត​ខាង​ល្អ ហើយ​ត្រូវ​​​បង្កើន​​ចំណង​មិត្តភាព​​បន្ថែម​ទៀត ដោយ​មិន​ត្រូវ​​​ខ្វល់​ខ្វាយ​​​ពី​សម្ដី​​នរណា​​ម្នាក់​នោះ​ឡើយ។

សូម​បញ្ជាក់​ថា មេ​ដឹក​នាំ​រុស្ស៊ី គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​​នៅ​​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​ខែ​មិថុនា នេះ តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​ណា​មួយ​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​​នោះ​ឡើយ។ យ៉ាង​ណា​មិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន NK News កាល​ពី​ថ្ងៃ​ទី​៤​មិថុនា​កន្លង​ទៅ បាន​​ឲ្យ​ដឹង​ថា មាន​ការ​ប្រទះ​ឃើញ​យន្តហោះ VIP មួយ​គ្រឿង​របស់​រុស្ស៊ី​ហោះ​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង ដែល​ជា​ទូទៅ​យន្តហោះ​ប្រភេទ​នេះ​​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​ត្រៀម​រៀបចំ​ដំណើរ​ទស្សនកិច្ច​ឲ្យ​លោក វ៉្លាឌឺមៀ ពូទីន នៅ​​រាល់​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្ដងៗ។ Nk News បាន​ដាក់​ការ​សង្ស័យ​ថា វា​អាច​ជា​​ការ​រៀបចំ​ជំនួប​រវាង​មេ​ដឹក​​នាំ​នៃ​ប្រទេស​ទាំង​២​ ដូច​​​អ្វី​ដែល​លោក ពូទីន ធ្លាប់​បាន​ប្រកាស​សន្យា​ ក្រោយ​​អាណត្តិ​ថ្មី​​ម្ដង​ទៀត​ក្នុង​នាម​ជា​ប្រធានាធិបតី​រុស្ស៊ី​របស់​លោក៕

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង និង​លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី (រូបភាព៖ Yonhap)

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តស្ទឹងត្រែង
ព័ត៌មានជាតិ៨ នាទីutes មុន

ខេត្តស្ទឹងត្រែង រៀបចំទីតាំងដំឡើងរូបសំណាកអធិរាជសំឡេងមាស ស៊ីន សាមុត នៅសួនច្បារមាត់ទន្លេសេកុង

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ជនរងគ្រោះ៧០០០​នាក់​​ពី​មជ្ឈមណ្ឌល​ឆបោក​ នៅមីយ៉ាន់ម៉ា រង់ចាំធ្វើ​មាតុភូមិនិវត្តន៍​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

សាន ផានិត
ជីវិតកម្សាន្ដ២៤ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម