Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ ១៩ ត្រូវចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ

បានផុស

នៅ

ក្រសួងសុខាភិបាលអេស្ប៉ាញបានផ្លាស់ប្តូរការណែនាំវ៉ាក់សាំងការពារជំងឺកូវីដ ១៩ កាលពីថ្ងៃសុក្រដោយផ្ដល់ឲ្យអ្នកណាម្នាក់ដែលមានអាយុក្រោម ៥៥ ឆ្នាំដែលធ្លាប់ឆ្លងវីរុសកូរ៉ូណានឹងទទួលការចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ ។

ក្រសួងសុខាភិបាលនិយាយថា “យើងមិនទាន់ដឹងថាតើភាពស៊ាំការពារមានរយៈពេលយូរប៉ុនណានោះទេ បន្ទាប់ពីការឆ្លងមេរោគតាមធម្មជាតិ ប៉ុន្តែការសិក្សាបង្ហាញថា ការចាក់វ៉ាក់សាំងតែមួយដូសជួយពង្រឹង និងការពារភាពស៊ាំ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសុខាភិបាលនឹងមិនធ្វើតេស្តឈាមដើម្បីកំណត់ថានរណាមានវីរុសនោះទេ ហើយនឹងពឹងផ្អែកលើការធ្វើរោគវិនិច្ឆ័យពីមុន ។ ពួកគេក៏នឹងត្រូវរង់ចាំយ៉ាងហោចណាស់ ៦ ខែ បន្ទាប់ពីឆ្លងវីរុសមិនថាពួកគេមានរោគសញ្ញា ឬមិនមានរោគសញ្ញាឆ្លង មុនពេលទទួលបានការរចាក់វ៉ាក់សាំង ។

វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទាំងអស់ដែលមានសព្វថ្ងៃនៅប្រទេសអេស្ប៉ាញដូចជា ក្រុមហ៊ុន Pfizer/BioNtech ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Moderna គឺតម្រូវឲ្យចាក់ ២ ដូស ខណៈអ្នកដែលមានអាយុលើសពី ៥៥ ឆ្នាំដែលបានឆ្លងជំងឺនេះនឹងនៅតែចាក់ ២ ដូសដដែរ ។

ក្រសួងបាននិយាយថា គោលការណ៍ណែនាំនេះគឺមានលក្ខណៈបណ្តោះអាសន្ន ហើយអាចផ្លាស់ប្តូរនៅពេលមានភស្តុតាងថ្មីកើតឡើង ។

ទន្ទឹមនោះចលនានេះអាចពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់អេស្ប៉ាញ ព្រោះថាមនុស្សជិត ៣.២ លាននាក់បានធ្វើតេស្តវិជ្ជមានវីរុសនេះរួចហើយ ។

រហូតមកដល់ពេលនេះប្រទេសអេស្ប៉ាញបានចាក់វ៉ាក់សាំងចំនួន ៣.៦ លានដូសដល់ប្រជាជនរបស់ខ្លួនចំនួន ៤៧ លាននាក់ ពោល ៨០ ភាគរយនៃចំនួនថ្នាំទាំងអស់ដែលបានមកដល់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអេស្ប៉ាញមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,១៨៨,៥៥៣ ករណី និងមានអ្នកស្លាបចំនួន ៦៩,១៤២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ក្រុមហ៊ុន Pfizer ពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងទៅប្រទេសចំនួន ៨ នៅអឺរ៉ុប ដោយសារបញ្ហានេះ

ចុចអាន ៖ ពលរដ្ឋអេស្ប៉ាញ ២០ លាននាក់អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ នៅមុនរដូវក្តៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម