Connect with us

ព័ត៌មានអន្ដរជាតិ

លោក Medvedev៖ ប្រទេសណាក៏ដោយ ឲ្យតែជាសត្រូវអាមេរិក, រុស្ស៊ី នឹងជួយអាវុធទាំងអស់

បានផុស

នៅ

ពេលនេះមានមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ទៀតហើយ បានចេញមុខប្រកាសក្តែងៗថា ទីក្រុងមូស្គូ នឹងជួយផ្តត់ផ្គង់អាវុធដល់ប្រទេសទាំងឡាយណាដែលជាសត្រូវរបស់អាមេរិក។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីនេះគឺចេញពីមាត់អតីតប្រធានាធិបតី Dmitry Medvedev ដោយលោកនិយាយច្បាស់ៗថា ការសម្រេចចិត្តបែបនេះ គឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលឥតកោតក្រែងរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។

តាមរយៈការបង្ហោះលើបណ្តាញសង្គម X និងយកមកផ្សាយបន្តដោយសារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា, លោក Medvedev បានសរសេរថា “នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់ នៃគោលនយោបាយការបរទេសរបស់យើង។ ចៅហ្វាយនាយនិងកូនចៅពួកគេ កំពុងខិតខំខ្លាំងណាស់ដើម្បីបញ្ជូនអាវុធគ្រប់ប្រភេទ ឲ្យអ៊ុយក្រែន យកទៅកម្ទេចរុស្ស៊ី គ្រប់វិធីតាមដែលអាចធ្វើទៅបាន ហើយថែមទាំងគំរាមគ្រប់គ្នាដែលចង់ផ្តល់អាវុធឲ្យទីក្រុងមូស្គូ ដើម្បីយកមកការពារខ្លួនថែមទៀត។ ដូច្នេះឥឡូវ​នេះ សូម​​អាមេរិក និង​សម្ព័ន្ធមិត្ត​​ ត្រៀមខ្លួនទទួលយក​បទពិសោធន៍ នៃការប្រើប្រាស់អាវុធរុស្ស៊ី ដោយភាគីទីបីទៅ”។

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev (រូបថត៖ Mehr)

សេចក្តីប្រកាសរបស់លោក Medvedev កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏ប្រកាសដែរថា ទីក្រុងមូស្គូនឹងផ្តល់អាវុធដល់ប្រទេសទាំងឡាយណា ដែលចង់វាយប្រហារលើគោលដៅរបស់លោកខាងលិច។

លោកព្រមានបែបនេះ ​ខណៈ​​បស្ចិមប្រទេស ​ផ្តល់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយក្រែន ហើយមានភាគីជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងនោះ បានបើកដៃឲ្យទីក្រុងកៀវ វាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ថែមទៀត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)

លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) ថា “សកម្មភាពបែបនេះ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើ​ងនិងបង្កើតបញ្ហាសម្រាប់យើងនោះ ហេតុអ្វីយើងគ្មានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នានេះ ទៅកាន់កន្លែងផ្សេងៗនៃពិភពលោក ដើម្បីវាយប្រហារពួកគេបាន? នេះគឺជាឆ្លើយតប”។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តតែងប្រកែកថា ការផ្តល់សព្វាវុធ និងគ្រឿងសឹកដល់អ៊ុយក្រែន មិនធ្វើឲ្យពួកគេក្លាយជាភាគីជម្លោះជាមួយរុស្ស៊ីទេ ហើយតែងដាក់កំហិតលើការប្រើប្រាស់អាវុធទាំងនោះជានិច្ច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម