ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ កំពុងរៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
ដោយសារស្ថានការណ៍ពិភពលោកមើលទៅកាន់តែមិនស្រួល រដ្ឋាភិបាលទីក្រុងបែរឡាំង កំពុងរៀបជើងព្រួលឲ្យប្រទេសអាល្លឺម៉ង់ ត្រៀមខ្លួនធ្វើសង្គ្រាម។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បានប្រាប់សម័យប្រជុំសភាថា “ប្រទេសអាល្លឺម៉ង់ ត្រូវតែត្រៀមខ្លួនធ្វើសង្រ្គាម មុនដំណាច់ទសវត្សរ៍នេះ។ យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមនៅឆ្នាំ២០២៩ ហើយយើងត្រូវតែរារាំងកុំឲ្យមានរឿងអាក្រក់បំផុតណាមួយមកដល់”។

ត្បិតតែលោកប្រកាសបែបនេះមែន ប៉ុន្តែបើយោងតាមគេហទំព័រតាមដានវិស័យការពារជាតិពិភពលោក បានលាតត្រដាងថា បច្ចុប្បន្ន យោធាអាល្លឺម៉ង់ ខ្វះគ្រឿងសឹកសំខាន់ៗ ហើយរបាយការណ៍របស់សភាក៏បង្ហាញដែរថា អាល្លឺម៉ង់ មិនអាចត្រៀមរួចរាល់ទេ បើសង្គ្រាមផ្ទុះឡើងនៅពាក់កណ្តាលសតវត្សរ៍នេះមែន។
យ៉ាងណាមិញ តាមការបញ្ជាក់ពីលោក Pistorius, បច្ចុប្បន្ន អាល្លឺម៉ង់ មានកងទ័ពជាប់កាតព្វកិច្ចសកម្មប្រហែល ១៨១ ០០០នាក់ ហើយចំនួននេះ ត្រូវបង្កើនបន្ថែមទើបបាន ប៉ុន្តែអាល្លឺម៉ង់ បានលុបចោលកាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០១១បាត់ទៅហើយ ដូច្នេះ ការយកសេចក្តីព្រាងច្បាប់នេះមកប្រើវិញ ច្បាស់ណាស់ វាពិតជាលំបាកខ្លាំង។

ក្រៅតែពីការបង្កើនចំនួនទ័ព បញ្ហាផ្សេងទៀតដែលអាល្លឺម៉ង់ កំពុងប្រឈមគឺ កង្វះសព្វាវុធ និងគ្រឿងសឹក។ ត្បិតកាលពីឆ្នាំ២០២២ អធិការបតី Olaf Scholz សន្យាចំណាយទឹកប្រាក់១០៧.៣៥ពាន់លានដុល្លារ ដើម្បីបំពាក់បំប៉ននិងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធក៏ដោយ ប៉ុន្តែមកដល់ពេលនេះ គេមិនទាន់ឃើញមានការអភិវឌ្ឍអ្វីគួរឲ្យកត់សម្គាល់ទេ។
យោងតាមឯកសាររបស់ក្រសួងការពារជាតិ ដែលផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ Bild ការបញ្ជាទិញឯកសណ្ឋាន មួកការពារ សាក់កាដូ និងអាវក្រោះ គឺមិនបានសម្រេចទាំងស្រុងទេកាលពីឆ្នាំមុន ហើយកងទ័ពក៏ខ្វះវ៉ែនតា សម្រាប់មើលស្ថានភាពពេលយប់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាយផែនការសម្ងាត់ថា អាល្លឺម៉ង់ គ្រោងកែនទាហានអាយុ១៨ឆ្នាំ ដើម្បីប្រយុទ្ធក្នុងសង្គ្រាម ណាតូ-រុស្ស៊ី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?