ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ឲ្យនាវាចម្បាំងចាស់ទៅឥណ្ឌូណេស៊ី តែថ្លៃជួសជុលអស់មិនចេះតិច
កូរ៉េខាងត្បូង នឹងបញ្ជូននាវាចម្បាំងវ័យចំណាស់មួយគ្រឿងឲ្យទៅរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្រោមរូបភាពជាការបរិច្ចាគរបស់ក្រុងសេអ៊ូលសម្រាប់កងកម្លាំងជើងទឹករដ្ឋធានីចាកាតា។ នេះបើផ្អែកតាមការអនុម័តរបស់សភាឥណ្ឌូណេស៊ី យល់ព្រមទទួលសំណើបរិច្ចាគពីកូរ៉េខាងត្បូង កាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅ។

នាវាចម្បាំងដែលត្រៀមយកទៅឲ្យឥណ្ឌូណេស៊ី មានអាយុកាលប្រើប្រាស់ ៣៦ឆ្នាំ ជាប្រភេទនាវាចម្បាំង Bucheon 773 Corvette ប្រវែង៨៨,៣ម៉ែត្រ។ ត្បិតទទួលបានដោយទទេក៏ពិតមែន តែឥណ្ឌូណេស៊ីនឹងត្រូវចំណាយថ្លៃជួសជុលថែទាំនាវាមួយគ្រឿងនេះក្នុងទំហំទឹកប្រាក់ប្រមាណជា ៨៥លានដុល្លារ មុនអាចយកប្រើប្រាស់នៅក្នុងកងកម្លាំងជើងទឹកបាន។
លោក Herindra អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានរៀបរាប់ថា វាជារឿងល្អ បើឥណ្ឌូណេស៊ីអាចទិញនាវាចម្បាំងថ្មី ប៉ុន្តែការចំណាយរបស់រដ្ឋនឹងអស់ច្រើន ត្បិតអីតម្លៃនាវាចម្បាំងថ្មីមួយគ្រឿងហោចណាស់ក៏ចន្លោះពី ៣០០ ដល់ ៥០០លានដុល្លារនោះដែរ។ លោកបន្តថា ការទទួលយកការបរិច្ចាគគឺជារឿងល្អ ជាងការដែលមិនទទួលបានអ្វីទាំងអស់។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា នាវាដែលកូរ៉េខាងត្បូងឲ្យ នឹងអាចប្រើប្រាស់ក្នុងរយៈពេល១០ ទៅ១៥ឆ្នាំខាងមុខទៀត បន្ទាប់ពីការជួសជុលរួច។
ទោះជាបែបនេះក្ដី សមាជិកសភាមួយចំនួនរបស់ឥណ្ឌូណេស៊ី បានបង្ហាញពីភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងការទទួលយកនាវាពីកូរ៉េខាងត្បូងថាតើវានឹងផ្ដល់ជាគុណប្រយោជន៍ ឬក៏បង្កើតជាបញ្ហាសម្រាប់ឥណ្ឌូណេស៊ី។ លោក TB Hasanuddin ដែលជាសមាជិកសភាឥណ្ឌូណេស៊ីមួយរូប បានលើកឡើងជាសំណួរថា “តើនាវានោះនឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹក ឬក៏ជាការដាក់បន្ទុក?”។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីនាពេលបច្ចុប្បន្ន កំពុងជំរុញការធ្វើទំនើបកម្មយោធារបស់ខ្លួន ដោយគ្រោងចំណាយទុនរាប់ពាន់លានដុល្លារទិញយន្តហោះចម្បាំង និងនាវាជ្រមុជទឹកថ្មីៗ ជាដើម។ យ៉ាងណាមិញ គម្រោងទាំងនេះបានជួបប្រទះនឹងភាពរាំងស្ទះមួយចំនួន ជាពិសេសគឺកញ្ចប់ថវិកាជាតិលើវិស័យការពារ ហាក់នៅមានកម្រិតនៅឡើយ។
ពាក់ព័ន្ធនឹងរឿងនេះ លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីនាពេលខាងមុខ បានលើកឡើងពីគម្រោងទិញសព្វាវុធយោធាដែលគេប្រើប្រាស់រួច។ ប៉ុន្តែ គម្រោងនេះត្រូវទទួលរងការជំទាស់ ដែលជាហេតុនាំលោកបានបោះបង់គម្រោងទិញយកយន្តហោះចម្បាំងមួយតឹកពីប្រទេសកាតា ក្រោយការរិះគន់ថាយន្តហោះទាំងនោះមានវ័យចំណាស់ខ្លាំងពេក៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ