ព័ត៌មានអន្ដរជាតិ
ទូតអូស្ត្រាលីនៅអាមេរិកថា ពិភពលោកនឹងប្ដូរមុខមាត់ទាំងស្រុង បើសង្គ្រាមនៅ តៃវ៉ាន់ ផ្ទុះឡើង
ផលវិបាកជាសកលប្រសិនបើសង្គ្រាមនៅកោះតៃវ៉ាន់ផ្ទុះឡើងមែននោះ គឺនឹងជះឥទ្ធិពលខ្លាំងដូចគ្នាទៅនឹងការផ្ទុះឡើងនៃភ្លើងសង្គ្រាមលោកលើកទី ២ អ៊ីចឹងដែរ ។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅសហរដ្ឋអាមេរិកលោក Kevin Rudd និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅ ។

ថ្លែងក្នុងសុន្ទរកថានៅឯទីក្រុង Honolulu កាលពីព្រហស្បតិ៍, លោក Rudd បានព្រមានថា “ក្នុងលក្ខខណ្ឌបើលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលនឹងឈានចូលដល់វ័យ ៧១ ឆ្នាំក្នុងខែនេះ ចង់សម្រេចឲ្យបាននូវការបង្រួបបង្រួមជាមួយតៃវ៉ាន់សាជាថ្មីនោះ លោកទំនងជាអាចនឹងធ្វើសកម្មភាពបែបនេះនៅទសវត្សរ៍ក្រោយ ពោលមុនលោក ស៊ី នឹងចូលវ័យ ៨០ ឆ្នាំ ហើយពេលនោះ ពិភពលោកនឹងផ្លាស់ប្ដូរទាំងស្រុងទៅជាកន្លែងមួយផ្សេងទៀត” ។
ការព្រមានរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីវ័យ ៦៧ ឆ្នាំរូបនេះកើតមានឡើង ក្រោយមើលឃើញពីក្ដីភ័យព្រួយរបស់អាមេរិកពាក់ព័ន្ធនឹងទង្វើរបស់ចិននៅជិតតៃវ៉ាន់ បន្ទាប់ពីលោក Lai Ching-te ដែលទីក្រុងប៉េកាំងចាត់ទុកជាអ្នកនាំភ្លើងសង្គ្រាម ស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ដែនកោះមួយនេះកាលពីខែមុន ខណៈចិនក៏បានព្រមានដែរថា អាមេរិកមិនគួរលូកដៃចូលក្នុងកិច្ចការរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងតៃប៉ិឡើយ ។

លោក Rudd បានបញ្ជាក់ទៀតថា “សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់មានផលប្រយោជន៍រួមដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាផ្នែកយោធាលើដែនកោះតៃវ៉ាន់ ព្រោះបើសង្គ្រាមផ្ទុះឡើងមែន តម្លៃសេដ្ឋកិច្ច ផលប៉ះពាល់នយោបាយក្នុងស្រុក និងផលវិបាកភូមិសាស្ត្រក៏អាចនឹងកើតឡើងផងដែរ ហើយនេះជាករណីថ្មីមួយទៀត ចាប់តាំងពីផសង្គ្រាមលោកលើកទី ២ មក” ។
ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានទទួលស្គាល់ដែរថា ប្រសិនបើប្រទេសចិនទទួលបានទង់ជ័យក្នុងការបញ្ចូលកោះតៃវ៉ាន់ នោះវានឹងបង្កប៉ះពាល់ដល់ភាពជឿជាក់ ក៏ដូចជាជះឥទ្ធិពលដល់ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ទមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនទៅទូទាំងពិភពលោកតែម្ដង ។
គួរបញ្ជាក់ថា តៃវ៉ាន់ និងសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការនោះទេ ដោយសារតែទីក្រុងវ៉ាស៊ីនតោននៅតែគោរពលើគោលនយោបាយចិនតែមួយ ប៉ុន្តែបានព្យាយាមប្រើគ្រប់មធ្យោបាយពាំងការពារតៃវ៉ាន់ ក៏ដូចជាធ្វើជាខ្នងបង្អែកដ៏ធំមួយរបស់ដែនកោះមួយនេះ និងតែងតែប្រកាសផ្ដល់ជំនួយយោធា និងសន្តិសុខដល់រដ្ឋាភិបាលទីក្រុងតៃប៉ិជារឿយៗផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Biden បញ្ជាក់ជាថ្មីថា អាមេរិក នឹងប្រើកម្លាំងយោធាពាំង តៃវ៉ាន់ បើ ចិន ហ៊ានលុកលុយ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?