Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តី អៀរឡង់ ម្នាក់ ត្រូវសត្វចិញ្ចឹមខាំសម្លាប់ ចំថ្ងៃកំណើតខ្លួនឯង

បានផុស

នៅ

ជនរងគ្រោះមានឈ្មោះ Nicole O’Donnell Morey អាយុ ២៣ឆ្នាំ មកពីទីក្រុង Limerick ដែលរស់នៅជាយភូមិ Fedamore ស្រុក Co Limerick ប្រទេសអៀរឡង់​ បានស្លាប់នៅកន្លែងកើតហេតុ ដោយសារសត្វ​ចិញ្ចឹមនៅផ្ទះរបស់នាងខាំសម្លាប់ពេលបើកទ្វារចូលផ្ទះ។

យោងតាមការចុះផ្សាយពីកាសែត mirror កាលពីថ្ងៃទី០៥​​ ខែមិថុនា ឆ្នាំ២០២៤ បានដក់ស្រង់សម្ដីរបស់ក្រុមគ្រួសារជនរងគ្រោះដោយបញ្ចាក់ថា សោកនាដកម្មនេះបានកើតឡើងនៅថ្ងៃកំណើតរបស់នាងតែម្ដង។ ស្របពេលដែលនាងតែងតែទុកឆ្កែទាំងនោះជាកូនៗសំណព្វខ្វះមិនបានក្នុងជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ០៤ ខែមិថុនានេះ នាងបានចេញទៅពិធីជប់លៀងខួបកំណើតជាមួយមិត្តភក្តិ ហើយនៅពេលត្រឡប់មកវិញនាងបានបើកច្រករបៀងចូលក្នុងផ្ទះ ស្រាប់តែឆ្កែ៤ក្បាល បានលោតទៅទ្រោបពីលើរាងកាយរបស់នាង និងវាយប្រហារយ៉ាងខ្លាំង។

ទន្ទឹមនោះដែរ មនុស្សនៅជុំវិញបន្ទាប់ពីឃើញហេតុការណ៍ ពួកគេមិនអាចបញ្ឈប់សត្វទាំងនោះបានទេ។​ ភ្លាមៗពួកគេបានតេទូរស័ព្ធទៅកម្លាំងជួយសង្គ្រោះ ទើបប៉ូលិសប្រដាប់អាវុធបានបាញ់សម្លាប់ឆ្កែមួយ និងគ្រប់គ្រងបាន ៣ក្បាល ដែលនៅសល់។

ទោះបីជាបានបញ្ឈប់ហេតុការណ៍រន្ធត់នោះបានពិតមែន ក៏ប៉ុន្តែ​ Nicole O’Donnell Morey បានទទួលមរណភាពនៅកន្លែងកើតហេតុទៅហើយ បើទោះបីបុគ្គលិកពេទ្យបានមកដល់ដើម្បីជួយជីវិតនាងក៏ដោយ។ សាកសពរបស់នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យលីមែដ ដើម្បីបន្តនីតិវិធីនៃការធ្វើ​កោសល្យវិច័យ​បន្ថែមទៀត។

លោក Anthony O’Donnell អាយុ ៥៨ ឆ្នាំ ជីតារបស់ជនរងគ្រោះ​បាននិយាយថា គាត់ត្រូវបានទាក់ទងដោយសមាជិកគ្រួសារប្រាប់គាត់ពីព័ត៌មានដ៏អាក្រក់នេះ។ លោកបាន​ពណ៌នា​អំពី​ចៅស្រី​របស់គាត់​ថា​ជា នាងក្មេងស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ មាន​ចិត្ត​ល្អ​​​ជាមួយសត្វឆ្កែដោយទុកពួកវាដូចកូនចិញ្ចឹម។ ប៉ុន្តែលោកក៏ធ្លាប់ប្រាប់ហើយថា កុំទុកចិត្តសត្វឆ្កែ​ណា​មួយ។ ជា​ពិសេស​ឆ្កែ​ទាំង​នោះ ពួក​វា​ត្រូវ​បាន​គេ​បង្កាត់​ពូជ​ដើម្បី​សម្លាប់។

យ៉ាងណាមិញ យោងតាមរបាយការណ៍ដដែលបានបញ្ចាក់ទៀតថា សត្វឆ្កែដែលបានសម្លាប់ Morey គឺជាពូជឆ្កែអាមេរិកប្រភេទ XL Bully ប៉ុន្តែជនរងគ្រោះមិនបានបង្ហាញពីប្រភេទសត្វឆ្កែដែលពាក់ព័ន្ធនោះទេ។ ជារឿយៗនាងតែងតែ​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​ថត​ជាមួយ​ឆ្កែ​ចិញ្ចឹម​នៅ​លើ​គ្រែ ហើយបានដាក់ចំណងជើងថា “នេះជាកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំមិនខ្វល់ទេ ប្រសិនបើអ្នកគិតថាវាមើលទៅកាច”៕

អត្ថបទ៖សាង ស្រីល័ក្ខ

ចុចអាន៖ត្រូវឆ្នោត ១.៣ លានដុល្លារភ្លាម ស្ត្រី អាមេរិក ម្នាក់លែងលះប្ដី តែចុងក្រោយគ្មានសល់សូម្បីមួយសេន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម