ព័ត៌មានជាតិ
គម្រោង កសិកម្មខេត្តព្រះវិហារ អង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ ជួយដល់សេចដ្ឋកិច្ចគ្រួសារក្នុងសង្គម
អង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាលនៅសាធារណៈរដ្ឋកូរ៉េ។ អង្គការ ហ្គោ អ៊ែន ឌូ មានការគាំទ្រពី បាបូណាណុម (Babonanum) ដើម្បីជួយទៅដល់សហគមន៍ស្រម៉ូវ ដែលមានទីតាំងនៅក្នុង ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនក្នុងសហគមន៍អោយមានភាពរីកចម្រើន និងមានស្ថេរភាព តាមរយៈការធ្វើការដាំដុះចំការស្វាយចន្ទីក្នុងទំហំដី៦ហិចតាជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ចំពោះចំការស្វាយចន្ទីនេះគឺមានការជួយគ្រប់គ្រង និងមើលថែពីសំណាក់អង្គការ ហ្គោ អ៊ែន ឌូ ដោយផ្ទាល់ រួមនឹងការចូលរួមជាមួយសហករណ៍។ ជាក់ស្តែងក្នុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអង្គការហ្គោ អ៊ែន ឌូ បានចុះពិនិត្យនៅចំការដោយផ្ទាល់ ក្នុងនោះមានការថតរូប វាស់កម្ពស់ ពិនិត្យស្ថានភាព និងសុខភាពកូនស្វាយចន្ទី។ ដោយសារ រដូវប្រាំង មានអាកាសធាតុប្រែប្រួល ដូច្នេះផ្លូវទៅចំការស្វាយចន្ទីធ្វើដំណើរដោយមានសភាពធម្មតា តែមានកន្លែងខ្លះទៀត មានចំណោតខ្ពស់ ទាបនៅតាមដងផ្លូវ។
ក្នុងនោះដែរនៅថ្ងៃបន្ទាប់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានការប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ ដើម្បីជាការសួរសុខទុក្ខ មានទាំងការបង្រៀននូវវិធីថែរក្សា ការពារសុខភាព ការរក្សាគម្លាត ពាក់ម៉ាស លាងសម្អាតដៃអោយបានញឹកញាប់ និងចែកជូន ម៉ាស អាល់កុលមួយចំនួនផងដែរ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

លើសពីការពិនិត្យចំការស្វាយចន្ទី ការប្រជុំប្រចាំខែ និងការចែកម៉ាស់ និងអាកុល ក្រុមការងារអង្គការហ្គោ អ៊ែន ឌូ ក៏មានការចុះស្រង់មតិប្រចាំឆ្នាំ ពីស្ថានភាពសេដ្ឋកិច្ចប្រជាជននៅក្នុងភូមិ ចំការស្រម៉ូវ ដើម្បីពិនិត្យ និងប្រៀបធៀបស្ថានភាពរបស់ជីវភាពរបស់ពួកគាត់ធៀបទៅនឹងឆ្នាំមុនៗ។
បន្ទាប់ពីនោះក្រុមការងារអង្គការហ្គោ អ៊ែន ឌូ បានពិភាក្សាពីការទុកដាក់គ្រឿងផ្សំក្នុងការផលិតចេកឆាប ការថែទាំអនាម័យ រក្សានូវគុណភាព រសជាតិចេកឆាប អោយបានល្អ៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី