Connect with us

ព័ត៌មានអន្ដរជាតិ

ពេញវ័យ១៨ឆ្នាំ កូនប្រុសលោក Trump ក្លាយជាចំណាប់អារម្មណ៍ពិភពលោក ដោយសារកម្ពស់ ២ ម៉ែត្រ

បានផុស

នៅ

Barron Trump កូនប្រុសពៅរបស់លោកអតីតប្រធាធិបតីអាមេរិក Donald Trump នាពេលនេះបានចម្រើនវ័យពេញកំលោះ នៅអាយុ១៨ ឆ្នាំ ខណៈដែលក្មេងជំទង់រូបនេះបានជះភាពសង្ហាទាក់ចិត្តដល់មហាជនទូទាំងពិភលោកដោយសារតែកម្ពស់និងមុខមាត់ដូចរាជបុត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ០៤ ខែមិថុនា អតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិកលោកស្រី Melania Trump និងកូនប្រុសរបស់គាត់គឺ Barron Trump ត្រូវបានអ្នកប្រមាញ់ព័ត៌មានថតចំពេលពួកគេដើរចេញពីអគារ Trump Tower នៃទីក្រុងញូវយ៉ក។ នៅក្នុងការបង្ហាញខ្លួនចុងក្រោយនេះ កូនប្រុសលោក Donald Trump បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏អស្ចារ្យ ក្នុងពេលដែលគេកម្រនឹងបង្ហាញខ្លួនជាសាធារណៈឲ្យមហាជនបានឃើញណាស់។

តាមពិតទៅ Barron Trump ជាក្មេងប្រុសដែលត្រូវបានគេមើលដោយពិភពលោក នៅពេលដែលលោក Trump បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកមកម៉្លេះ។ នៅអាយុ១៨ ឆ្នាំ Barron បច្ចុប្បន្នមានកម្ពស់ជិត ២ ម៉ែត្រ និងសង្ហាខ្លាំងប្លែកខុសកាលរូបគេនៅក្មេង។ ចំណែកឯ ស្ទីលស្លៀកពាក់របស់អតីតចៅហ្វាយនាយវ័យក្មេងរបស់សេតវិមាន រូបនេះ ក៏ត្រូវបានគេសរសើរថាតែងតែសង្ហានិងទាក់ទាញភ្នែកក្រុមអ្នកប្រមាញ់រូបភាពជានិច្ច។

ជាមួយគ្នានេះដែរ តាមរយៈរូបភាពដែលគេប្រមាញ់បានបង្ហាញឲ្យឃើញអតីតតារាបង្ហាញម៉ូដ Melania Trump បានស្លៀកឈុតពណ៌ត្នោតខ្ចីដ៏ប្រណិត និងកាន់កាបូបក្នុងដៃអមដោយកូនប្រុសដើរពីក្រោយ។ បន្ទាប់មកម្តាយ និងកូនប្រុសបានចាកចេញយ៉ាងលឿននៅក្នុងរថយន្ត SUV ការពារគ្រាប់កាំភ្លើងរបស់ Secret Service ។ តាម​ប្រភពជិតដិតបានបញ្ចាក់ថា អ្នកទាំងពីរបានចាកចេញពីអគារ Trump Tower ដើម្បីទៅ Bedminster រដ្ឋ New Jersey ហើយអាចរស់នៅទីនេះក្នុងពេលដ៏ខ្លីខាងមុខនេះ។

Barron Trump ត្រូវគេដឹងថា បានបញ្ចប់ការសិក្សាពីសាលា Oxbridge Academy នៅ West Palm រដ្ឋ Florida កាលពីថ្ងៃទី ១៧ ខែឧសភាកន្លងទៅនេះ។ អតីតប្រធានាធិបតី Donald Trump និងភរិយា​ បានចូលរួមអបអរសាទរកូនប្រុសរបស់ពួកគេក្នុងការបញ្ចប់ការសិក្សា។ បច្ចុប្បន្ននេះ មិនទាន់មានព័ត៌មានថា សាកលវិទ្យាល័យមួយណាដែលក្មេងជំទង់វ័យ១៨ឆ្នាំ នឹងចូលរៀនបន្ទាប់ ឬមានគម្រោងអ្វីនៅពេលអនាគតនោះទេ។

ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថា អតីតកូនប្រុសទីមួយរបស់អាមេរិកនៅតែរស់នៅក្នុងសេតវិមានជាមួយឪពុកម្តាយ ហើយរូបគេទៀតសោតនៅតែទទួលបានការចាប់អារម្មណ៍ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយ និងមតិសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ មិនដូចបងប្អូនបង្កើតរបស់ផ្សេងទៀតទេ Barron Trump មានរបៀបរក្សារការរស់នៅបែបឯកជន ហើយត្រូវបានការពារដោយភាពឯកជនដាច់ខាតរបស់គ្រួសារជានិច្ចកាល។

ថ្មីៗនេះអតីតប្រធានាធិបតី Donald Trump បាននិយាយថាកូនប្រុសអាយុ ១៨ ឆ្នាំរបស់គាត់ត្រូវបាន ស្វែងរកយ៉ាងខ្លាំងដោយសាកលវិទ្យាល័យ។ នៅក្នុងបទសម្ភាសន៍មួយដែលផ្សាយជាមួយ Fox News លោក Trump បានចែករំលែកដោយមោទនភាពថា “តាមវិធីខ្លះ កូនប្រុសរបស់ខ្ញុំពិតជាអស្ចារ្យណាស់! ក្មេងប្រុសនេះមានកម្ពស់ខ្ពស់ សង្ហា និងជាសិស្សល្អណាស់។ Barron បានដាក់ពាក្យទៅសាកលវិទ្យាល័យ ហើយត្រូវបានទទួលយកជារឿយៗ”។

កាលពីកន្លងទៅ មហាសេដ្ឋីជំនួញជនជាតិអាមេរិក-អ៊ីរ៉ង់ លោក Patrick Bet-David ដែលជាអ្នកស្គាល់គ្នាក្នុងគ្រួសារអតីតប្រធាធិបតីអាមេរិក ក៏បានសរសើរកូនប្រុសពៅ Trump ថាជាមនុស្សម៉ឺងម់ាត់ កំប្លែង និងមានអាកប្បកិរិយាល្អ ហើយថែមទាំងមានអត្តចរិតសុភាពរាបសា ចេះដាក់ខ្លួននឹងមនុស្សចាស់ជាងខ្លួន៕

អត្ថបទ៖ ​សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋីឥណ្ឌា Ambani ធ្លាក់តំណែងជាអ្នកមានបំផុតនៅអាស៊ី ក្រោយ Adani វ៉ាដាច់ភឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម