Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អ៊ុយក្រែន​ប្រើ​អាវុធ​អាមេរិក​សម្លាប់​ជន​ស៊ីវិល

បានផុស

នៅ

ក្រសួង​ការបរទេស​រុស្ស៊ី បាន​លើក​ឡើង​​ថា មាន​ការ​វា​យ​ប្រហារ​ដោយ​គ្រាប់់​​រ៉ុក្កែត​​ពី​​សំណាក់​កង​ទ័ព​​អ៊ុយក្រែន មក​លើ​តំបន់​ភាគ​ខាង​ត្បូង​​ប្រទេស​រុស្ស៊ី ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​​ជន​ស៊ីវិល​​បាត់​បង់​ជីវិត មាន​ទាំង​​កូន​ក្មេង និង​ស្ត្រី។ រុស្ស៊ី ថា អ្នក​ដែល​​គួរ​​តែ​ស្ដី​បន្ទោស​គឺ​ សហរដ្ឋ​អាមេរិក ដែល​បាន​បើក​​ដៃ​​ឲ្យ​អ៊ុយក្រែន​ប្រើប្រាស់​​​​អាវុធ​របស់​ខ្លួន​​​សម្រាប់​វាយ​ប្រហារ​លើ​ក្រុង​មូស្គូ។

លោក​ស្រី Maria Zakharova អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី (រូបភាព៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Maria Zakharova អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី បាន​​និយាយ​​​នៅ​ថ្ងៃ​សុក្រ​ទី​​៧ ខែមិថុនា ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​សប្ដាហ៍​មុន ស្ថិត​នៅ​​តំបន់ Belgorod បន្ទាប់​ពី​​​អ៊ុយក្រែន​បាន​ប្រើ​ប្រាស់​អាវុធ​អាមេរិកចូល​វាយ​ប្រហារ​នៅ​លើ​អធិបតេយ្យភាព​របស់​រុស្ស៊ី។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ បាន​បន្ត​ទៀត​​ថា ការ​បើក​ភ្លើង​បៃតង​ឲ្យ​អ៊ុយក្រែន គឺ​ប្រៀប​​​​ដូច​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នៅ​លើ​​កុមារ និង​ស្ត្រី​​ភេទ​អ៊ីចឹង​ដែរ។ លោក​ស្រី បាន​បន្ថែម​ថា កម្ទេច​នៃ​គ្រាប់​រ៉ុក្កែត HIMARS ដែល​បាន​វាយប្រហារ​នៅ​ Belgorod អាច​យក​ទៅ​ធ្វើ​ជា​ព័ស្តុតាង​ជាក់​ស្ដែង​នៃ​អំពើ​ឃាតកម្ម​​​របស់​អាមេរិក​​បាន។

យ៉ាង​ណា​មិញ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាង​លើ លោក​ស្រី Zakharova មិន​បាន​ផ្ដល់​ជា​រូបភាព ឬ​តួ​លេខ​អ្នក​ស្លាប់​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​លើក​ឡើង​​បែប​នេះ គេ​នៅ​​មិន​​ទាន់​​​ឃើញ​មាន​ការ​ឆ្លើយ​តប​​ពី​​​​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​ក្រុង​កៀវ​​​នៅ​ឡើយ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម