ព័ត៌មានអន្ដរជាតិ
UN ៖មួយភាគបួននៃកុមារអាយុក្រោម ៥ឆ្នាំរបស់ពិភពលោក កង្វះស្បៀងអាហារធ្ងន់ធ្ងរ
យោងតាមអង្គការសហប្រជាជាតិ, មួយភាគបួននៃកុមារអាយុក្រោម ៥ឆ្នាំរបស់ពិភពលោក ត្រូវប្រឈមនឹងកង្វះស្បៀងអាហារធ្ងន់ធ្ងរ ជាពិសេសនៅទ្វីបអាហ្វ្រិកតែម្តង ស្របពេលអាកាសធាតុជុំវិញពិភពលោកមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP កាលពីថ្ងៃទី ០៧ ខែ មិថុនា។

ចំនួនប្រជាជននៅទ្វីបអាហ្រ្វិកជាង ១.៣ពាន់លាននាក់ គឺជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែជម្លោះ វិបត្តិអាកាសធាតុ និងការកើនឡើងតម្លៃអាហារ។ ទ្វីបនេះមានចំនួនមួយភាគបីនៃបន្ទុកពិភពលោក និង ១៣ ក្នុងចំណោមប្រទេសទាំង ២០ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។
នៅតំបន់ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា មានកុមារយ៉ាងតិច ៨៥០ នាក់បានស្លាប់កាលពីឆ្នាំមុន ចំណែក នៅភាគខាងជើងប្រទេសវិញ, ជម្លោះ និងបម្រែបម្រួលអាកាសធាតុ ដែលរួមចំណែកជាយូរមកហើយក្នុងបញ្ហានេះ មានអាយុក្រោម ៥ ឆ្នាំ ឬ ២៧ភាគរយ រស់នៅក្នុងភាពខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ។ ដោយឡែកនៅក្នុងប្រទេសស៊ូដង់ដែលរងគ្រោះដោយជម្លោះ កុមារក៏កំពុងស្លាប់ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំនួនដ៏ច្រើនផងដែរ។

យោងតាមលោកAlfred Ejem ទីប្រឹក្សាសន្តិសុខស្បៀងបានឲ្យដឹងថា នៅតំបន់ Sahel ដែលជាតំបន់វាលខ្សាច់សាហារ៉ា មានការកើនឡើងនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរឈានដល់កម្រិតសង្គ្រោះបន្ទាន់។ ដោយសារការផ្លាស់ទីលំនៅ និងការប្រែប្រួលអាកាសធាតុ ប្រជាជនបានបរិភោគស្លឹកឈើ និងកណ្តូបដើម្បីរស់ ខណៈកុមារដែលខ្វះអាហារូបត្ថម្ភជាច្រើនក្នុងតំបន់មិនដែលទៅមន្ទីរពេទ្យទេ ដោយសារពួកគេរស់នៅតំបន់ដាច់ស្រយាល ឬគ្រួសាររបស់ពួកគេមិនមានលទ្ធភាពបញ្ចូនពួកគេទៅកាន់សេវាថែទាំសុខភាព។
ទោះបីជាយ៉ាងណាភាគរយនៃកុមារដែលរស់នៅក្នុងការកង្វះអាហារធ្ងន់ធ្ងរនៅអាហ្រ្វិកខាងលិច និងកណ្តាលបានធ្លាក់ចុះពី ៤២ភាគរយមក៣២ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយកត់សម្គាល់ពីការរីកចម្រើនរួមទាំងដំណាំចម្រុះ និងការលើកទឹកចិត្តផ្អែកលើការអនុវត្តរបស់បុគ្គលិកសុខាភិបាល។
លើសពីនេះអង្គការ UNICEF ក៏កំពុងបណ្តុះបណ្តាលស្ត្រីរាប់ពាន់នាក់អំពីរបៀបបង្កើនការទទួលទានសារធាតុចិញ្ចឹមរបស់គ្រួសារពួកគេជាមួយដំឡូងមី ដំឡូងជ្វា ពោត មី និងបន្លែដែលដាំដុះនៅផ្ទះ និងរបៀបចិញ្ចឹមសត្វជាដើម។

គួរបញ្ជាក់ថារបាយការណ៍ថ្មីនេះ ក៏បានបង្ហាញដែរថាប្រទេសដែលនៅទ្វីបអាហ្វ្រិកប្រហែលម្នាក់ក្នុងចំនោមកុមារ ៤ នាក់ត្រូវបានរងផលប៉ះពាល់ដោយភាពកង្វះអាហារធ្ងន់ធ្ងរ បើទោះបីជាវាជាប្រទេសដែលមានការអភិវឌ្ឍខ្លាំងបំផុតរបស់ទ្វីបក៏ដោយ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?