ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីប្រទេសនៅអឺរ៉ុបមួយរូបទៀត ត្រូវគេវាយប្រហារ កណ្តាលផ្លូវ
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសៅរ៍ទី៨ខែមិថុនា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ត្រូវបុរសម្នាក់លបវាយប្រហារនៅតាមផ្លូវ ក្នុងទីក្រុងCopenhagen។
ភ្លាមៗក្រោយកើតហេតុ ប៉ូលិសបានចាប់ខ្លួនជនដៃដល់ ហើយបើកការស៊ើបអង្កេតជាបន្ទាន់ ប៉ុន្តែមិនបង្ហាញព័ត៌មានលម្អិតឲ្យច្រើនជាងនេះឡើយ សូម្បីតែមូលហេតុនៃការវាយប្រហារនេះ ក៏មិនទាន់បញ្ជាក់ច្បាស់ដែរ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា បុរសម្នាក់នោះបានដើរមកក្នុងទិសដៅផ្ទុយគ្នា ហើយក៏វាយនាយករដ្ឋមន្ត្រីចំស្មា បណ្តាលឲ្យលោកស្រីដួល។
រឿងនេះកើតឡើងជាងមួយខែ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ត្រូវខ្មាន់កាំភ្លើងលបោះធ្វើឃាតតែមិនបានសម្រេច ពេលលោកជួនជាមួយអ្នកគាំទ្រ។ លោកត្រូវរបួសធ្ងន់សឹងតែគ្មានសង្ឃឹមរស់ ប៉ុន្តែក្រោយការវះកាត់ លោកក៏ធូរស្បើយឡើងវិញ។
យ៉ាងណាមិញ ការវាយប្រហារនៅដាណឺម៉ាក ក៏កើតឡើងផងដែរ ២ថ្ងៃមុនពេលប្រទេសនេះ ចូលរួមក្នុងការបោះឆ្នោតសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា លោកស្រី Frederiksen អាយុ៤៦ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៩ បន្ទាប់ពីចូលកាន់តំណែងជាមេដឹកនាំនៃគណបក្សសង្គមប្រជាធិបតេយ្យ កាលពីបួនឆ្នាំមុន នាំឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លូវ៉ាគី បញ្ជាក់ថា លោក Fico រួចផុតពីសេចក្តីស្លាប់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា