ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ី មាននុយក្លេអ៊ែរ ខ្លាំងជាងគ្រាប់បែកអាមេរិក ទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ៤ដង
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីថ្ងៃសុក្រទី៧ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា ទីក្រុងមូស្គូ មានអាវុធនុយក្លេអ៊ែរ ខ្លាំងជាងគ្រាប់បែកដែលអាមេរិកទម្លាក់នៅទីក្រុងហេរ៉ូស៊ីម៉ានៃប្រទេសជប៉ុន ៣ទៅ៤ដងឯណោះ ហើយទាំងរុស្ស៊ីនិងអាមេរិក សុទ្ធតែមានប្រព័ន្ធព្រមានការវាយប្រហារនុយក្លេអ៊ែរយ៉ាងល្អ ដើម្បីស្ទាក់ចាប់មីស៊ីលដែលហោះចូលមក ប៉ុន្តែសមាជិកណាតូខ្លះមិនមានទេ។ ដូច្នេះមានន័យថា ក្នុងព្រឹត្តិការណ៍វាយប្រហារណាមួយ ប្រទេសអឺរ៉ុបទាំងនោះ អាចរងគ្រោះធ្ងន់។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-428.png)
យ៉ាងណា ទីក្រុងមូស្គូ មិនដែលចង់ឬសូម្បីតែគិតប្រើប្រាស់អាវុធនុយក្លេអ៊ែ ព្រោះថា ស្ថានការណ៍នាពេលបច្ចុបន្ននេះ មិនទាន់ធ្ងន់ធ្ងរដល់ថ្នាក់ឲ្យខ្លួនរៀបចំផែនការបាញ់នុយក្លេអ៊ែរឡើយ។
នៅពេលត្រូវបានសួរថាតើ រុស្ស៊ីគួរពង្រឹងការត្រៀមលក្ខណៈបាញ់នុយក្លេអ៊ែរឲ្យខ្លាំងជាងនេះដែរឬក៏អត់នោះ? លោកឆ្លើយថា រុស្ស៊ីមិនដែលនិយាយថាខ្លួនត្រៀមចុចបូតុងក្រហមទេ។ ទីក្រុងមូស្គូ តែងតែអំពាវនាវដល់ប្រទេសទាំងឡាយ ឲ្យដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-429-1024x576.png)
តាមការអះអាងពីលោកពូទីន, គោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី បញ្ជាក់យ៉ាងច្បាស់ថា អាវុធបរមាណូអាចប្រើប្រាស់បានតែចំពោះមុខប្រទេសរងការគំរាមកំហែងដល់អធិបតេយ្យនិងបូរណភាពទឹកដីប៉ុណ្ណោះ។ បើរុស្ស៊ីមិនទាន់ឈានដល់ដំណាក់កាលនេះ អាវុធនុយក្លេអ៊ែរ គ្មានថ្ងៃហោះចេញឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ គោលការណ៍នេះ អាចផ្លាស់ប្តូរគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងជប៉ុនដំបូងគេដែលត្រូវបានទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក នៅថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ ដោយបានសម្លាប់មនុស្សប្រហែល៨០ ០០០នាក់។ ៣ថ្ងៃក្រោយមក អាមេរិកបានទម្លាក់គ្រាប់បែកលើទីក្រុង ណាហ្គាសាគី មួយទៀត ដោយសម្លាប់មនុស្សប្រហែល៤ម៉ឺននាក់ ហើយប្រទេសជប៉ុន ក៏បានប្រកាសចុះចាញ់សង្គ្រាមតែម្តងនៅថ្ងៃទី១៥ខែសីហា ឆ្នាំ១៩៤៥៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកនេះ លោក ពូទីន ចេញមុខផ្ទាល់ គំរាមបាញ់នុយក្លេអ៊ែរ លើបស្ចិមប្រទេស
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?